(ខេត្តព្រះវិហារ)៖ មានហេតុការណ៍ដ៏ភ្ញាក់ ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់បាន ផឹកស្រាបៀរABC អស់ចំនួន៦កំប៉ុង ហើយឡើងបើករថយន្ត បម្រុងនាំក្រុមគ្រួសារ ត្រឡប់មកផ្ទះវិញ រថយន្តស្ទុះ ទៅមុខជនរងគ្រោះ បានជាន់ហ្គែរ ច្រឡំថាហ្វ្រាំង ធ្វើឲ្យរថយន្តធ្លាក់ ចូលក្នុងស្រះទឹកលង់ស្លាប់ នៅពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍ដ៏ រន្ធត់ខាងលើនេះ បានកើតឡើងកាល ពីរសៀលថ្ងៃសៅរ៍ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ ។
យោងតាមរបាយ ការណ៍របស់សមត្ថកិច្ច ប៉ុស្តិ៍រដ្ឋនគបាល ឃុំឈានមុខ បានបញ្ជាក់ឲ្យ សារព័ត៍មានដឹងថា មុនពេលហេតុការណ៍ កើតឡើង មានក្រុមគ្រួសារមួយ បានជិះរថយន្តម៉ាក ហៃព្រីតពណ៍ខ្មៅ ពាក់ផ្លាក់លេខភ្នំពេញ 2Q.3877 មកលំហែកាយ កម្សាន្តនៅរមណីយដ្ឋាន ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ ក្បែរមាត់ ស្រះទឹកមួយកន្លែង ក្នុងនោះក៏មាន ការរៀបចំហូបចុក នូវគ្រឿងស្រវឹងផងដែរ ។
សមត្ថកិច្ចបាន បញ្ជាក់ទៀតថា ក្រោយពីបានផឹក គ្រឿងស្រវឹង បុរសជាប្តីបានឡើង បើករថយន្តរបស់ខ្លួន ក្នុងគោលបំណង នាំប្រពន្ឋនិងកូន វិលត្រឡប់មកផ្ទះវិញ ប៉ុន្តែដោយសារខ្លួន ផឹកស្រាបៀរABC៦កំប៉ុង ស្រវឹងខ្លាំងពេក ទើបដាក់ជើងជាន់ហ្គែរ ច្រឡំថាជាន់ហ្វ្រាំង បណ្តាលឲ្យរថយន្ត ស្ទុះហោះចូលក្នុងស្រះទឹក តែសំណាងល្អប្រពន្ធ និងកូននៅមិនទាន់ បានចូលទៅក្នុងរថយន្ត នោះឡើយ។
ជនរងគ្រោះត្រូវជាប់ នៅក្នុងរថយន្តបណ្តាល អោយឈ្លក់ទឹកស្លាប់ ក្រោយពេលដឹកនាំ យកទៅធ្វើការ សង្គ្រោះនៅមន្ទីរ ពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ។
បើតាមសេចក្ដីរាយ ការណ៍ពីរសមត្ថកិច្ច បានឲ្យសារព័ត៍មាន ដឹងដែរថា ជនរងគ្រោះ មានឈ្មោះ ឈួន ឈាន ភេទប្រុសអាយុ ៤៥ឆ្នាំ រស់នៅភូមិភារៈកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
បច្ចុប្បន្នសពជន រងគ្រោះត្រូវបានសមត្ថកិច្ច ធ្វើការប្រគល់ឲ្យទៅ ក្រុមគ្រួសារដឹកនាំយក ទៅតាមប្រពៃណី ក្រោយពីធ្វើការ ពិនិត្យកោសល្យវិច្ច័យរួច៕