(ខេត្តពោធិ៍សាត់)៖ សមត្ថកិច្ចនៃកង កម្លាំងកងរាជ អាវុធហត្ថ មន្រ្ដីជំនាញ និងអាជ្ញាធរមូលដ្ឋាន ខេត្តពោធិ៍សាត់ បន្តសហការបង្រ្កាប និងដុតកំទេចចោល រថយន្ដបាកុង និងដកហូត ដែលរកឃើញជា មធ្យោបាយបម្រើ អោយបទល្មើសព្រៃឈើ ខណៈកន្លងមកបានរិបអូស និងដុតកំទេច ប្រមាណជាង ៣០គ្រឿងជាបន្តបន្ទាប់ ។
កិច្ចប្រតិបត្តិការ បង្រ្កាបចាប់ពី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ កម្លាំងសមត្ថកិច្ច ស្រុកក្រគរធ្វើ ការបង្រ្កាប និងដកហូតនូវ វត្ថុតាងជាក់ស្ដែងរួមមាន ឈើអារជ្រុងមុខ កាត់ធំៗវែងៗចំនួន ៥កំណាត់ និងរថយន្ដផ្ទុក ផលអនុផលព្រៃឈើ (អុស)ចំនួន ២គ្រឿង ប្រគល់ អោយទៅមន្រ្តីជំនាញ រដ្ឋបាលព្រៃឈើ រក្សាទុកជាបណ្ដោះអាសន្ន ។
ប្រភពព័ត៌មាន ខាងលើបន្តថា នៅស្រុកភ្នំក្រវាញ កម្លាំងធ្វើការបង្រ្កាប បានរថន្តបាកុងចំនួន ១គ្រឿង ធ្វើការ កំទេចដោយកាត់ ផ្ដាច់ជាកំណាត់ៗ ដោយភ្លើងខ្យល់អុីត្រូស៊ែន ។
ប្រភពដដែលបាន បន្តអោយដឹងទៀតថា នៅស្រុកវាលវែង ឯណោះវិញ កម្លាំងធ្វើការ បង្រ្កាបបាន រថយន្ត បាកុងចំនួន ២គ្រឿងផងដែរ ដោយដុត កំទេចចោល ។
គួររំលឹកផងដែរថា កន្លងមកនេះកម្លាំង សមត្ថកិច្ចស្រុកក្រគរ ស្រុកភ្នំក្រវាញ និងស្រុកវាវែង ខេត្តពោធិ៍សាត់ ធ្វើការបង្រ្កាប រថយន្ដបាកុងចំនួន ៣១គ្រឿង ត្រាក់ទ័របាកុងចំនួន ១គ្រឿង គោយន្ដកន្រ្តៃចំនួន ១គ្រឿង រថយន្ត ហុីយ៉ាន់ដាយ ១គ្រឿងផងដែរ ៕ ដោយលោក អែលរ៉ាវី ហៅ៣៣