(ខេត្តបន្ទាយមានជ័យ)៖ ក្រោយពីបានទទួលបទបញ្ជា របស់លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នាយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំង យោធា ចុះបង្រាបទប់ ស្កាត់ប្រជាពលរដ្ឋ ជាពលករខ្មែរដែល ចាញ់បោកមេខ្យល់ នាំចេញទៅធ្វើការនៅ ប្រទេសថៃ បានទាន់ពេលវេលា ហើយក៏បានបញ្ជូន ពលរដ្ឋទាំងនោះ ទៅស្នាក់នៅមណ្ឌល ចត្តាឡីស័ក ស្រុកស្វាយចេកផងដែរ។
ពលករខ្មែរដែល ចាញ់បោកមេខ្យល់ បានឲ្យសារព័ត៍មានដឹងថា មេខ្យល់រូបនោះបាន អះអាងធានានាំពួកគាត់ ឆ្លងដែនទៅប្រទេសថៃ ដោយយកម្នាក់ៗ ចំនួន២៥០០បាត តែមកដល់ចំណុច ខាងលើត្រូវ បានថៃបិទព្រំដែន មិនអនុញ្ញាតឲ្យព្រោះ ប្រទេសថៃបាននិងកំពង់ មានការរឹតបណ្តឹងបន្ថែម ការបិទចំនួន១ខែទៀត ស្របពេលដែល មេខ្យល់ប្រទះឃើញ កម្លាំងសមត្ថកិច្ចល្បាត តាមបន្ទាត់ព្រំដែនផងនោះ (មេខ្យល់)ក៏បានគេចខ្លួនបាត់តែម្តង។
សមត្ថកិច្ចបានឲ្យ ដឹងថាពលករខ្មែរដែល ចាញ់បោកមេខ្យល់ ទាំងអស់៣៤នាក់ ក្នុងនោះខេត្តបន្ទាយមានជ័យ ចំនួន១១នាក់, ខេត្តបាត់ដំបង ចំនួន៤នាក់, ខេត្តពោធិ៍សាត់ ចំនួន១០នាក់, ខេត្តព្រៃវែង ចំនួន៣នាក់, ខេត្តកំពង់ចាម ចំនួន២នាក់, ខេត្តកំពត ចំនួន៤នាក់។
បច្ចុប្បន្នពលករចំណាក ស្រុកខុសច្បាប់ទាំង ៣៤នាក់ត្រូវបាន អាជ្ញាធរសមត្ថកិច្ចរៀប ចំបញ្ជូនគាត់ទៅ ស្រុកកំណើតរៀងៗ ខ្លួនវិញផងដែរ។