(ខេត្តកែប)៖ នៅព្រឹកថ្ងៃពុធ ៨កើតខែពិសាខ ឆ្នាំជូតទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកែប បានបើកកិច្ច ប្រជុំសាមញ្ញ លើកទី១១ របស់ក្រុមប្រឹក្សា ខេត្តកែប អាណត្តិទី៣ ដែលប្រព្រឹត្តឡើង ក្រោមអធិបតីភាព លោក សំសារីន ប្រធាន ក្រុមប្រឹក្សាខេត្ត និងដោយ មានការអញ្ចើញ រួមជាអធិបតី លោក កែន សត្ថា អភិបាលនៃ គណៈអភិបាលខេត្ត ។
កិច្ចប្រជុំខាង លើបានលើកយក នូវរបៀបវារ:មួយចំនួន ដូចខាងក្រោម៖ ទី១-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាង កំណត់ហេតុកិច្ច ប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ទី២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដី ព្រាងកំណត់ហេតុ កិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សា ខេត្តកែប អាណត្តិ ទី៣ កាលពីថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០ ទី៣-សេចក្ដីព្រាង របាយការណ៍ ស្ដីពី សកម្មភាព សំខាន់ៗ ដែលបានអនុវត្តន៍ដោយគណ:អភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំ សាមញ្ញលេីកទី១០ ដល់លើកទី១១ របស់រដ្ឋបាលខេត្ត ទី៤-ពិនិត្យ ពិភាក្សា និងអនុម័តលើ សេចក្ដីព្រាង របាយការណ៍ បូកសរុបលទ្ធផល ការងារប្រចាំត្រីមាសទី១ និងលើកទិសដៅ អនុវត្តន៍ការងារ ត្រីមាសទី២ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តទី៧-បព្ហាផ្សេងៗ៕