(ខេត្តបាត់ដំបង)៖នៅថ្ងៃ ពុធ ៨កើត ខែ ពិសាខឆ្នាំជូត ទោស័កជូតទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ខែ មេសា ឆ្នាំ២០២០ អនុវត្តតាមមតិ ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្ត បាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនៃអធិកា រដ្ឋាននគរបាល ស្រុកសំពៅលូន បានចាត់តាំងកង កម្លាំងនគរបាលក្នុង អធិការដ្ឋានប្រគល់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សេសសល់ពីសម័យ សង្រ្គាមជូនទៅមន្រ្តី អង្គភាពកំចាត់មីន កម្ពុជា CMAC ប្រចាំនៅក្នុងមូល ដ្ឋាននោះដែល យុទ្ធភ័ណ្ឌទាំងនោះ ភាគ ច្រើនត្រូវបាន ប្រជាពលរដ្ឋប្រទះ ឃើញនៅក្នុងដីស្រែ ដីចម្ការបង្កបង្កើន ផលរបស់ពួកគាត់ ក្នុងមូលដ្ឋាន នាស្រុកសំពៅ លូនមួយរយ:ពេលកន្លងទៅ។
សមត្ថកិច្ចបាន អោយដឹងថា យុទ្ធភ័ណ្ធដែលប្រគល់ ជូននាពេលនេះមាន១-គ្រាប់មីនតោនចំនួន០៤គ្រាប់ ២-គ្រាប់បែកយឺតចំនួន ០៤គ្រាប់ ។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានឲ្យដឹងថាស្រប តាមមតិណែនាំ របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ឲ្យកម្លាំងនគរបាល បំផុសផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ បានយល់ដឹងពីផល ប៉ះពាល់នៃយុទ្ធ ភ័ណ្ឌទាំងនេះ ទើបប្រជាពល រដ្ឋយល់ដឹងនិង ផ្តល់ព័ត៌មានទាក់ ទងករណីខាងលើដល់ សមត្ថកិច្ចនគរបាល និងអាជ្ញាធរពាក់ព័ន្ធ៕