នគរបាលខេត្តបាត់ដំបង បានបញ្ជូនករណីហិង្សា ដោយចេតនា រវាងប្អូនថ្លៃនិងបង ថ្លៃនៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ទៅអយ្យការ អមសាលា ដំបូងរួចហើយ

(ខេត្តបាត់ដំបង)៖ ដោយយោងតាម ផេកផ្លូវការរបស់ ក្រុមការងារប្រតិ កម្មរហ័សនៃស្នង ការដ្ឋានន គរបាលខេត្ត បាត់ដំបង មានកិត្តិយស សូមជម្រាបជូន សាធារណៈជន ពិសេសបងប្អូនអ្នក និយមប្រើប្រាស់ បណ្តាញសង្គមបាន ជ្រាបថា​សំណុំរឿង ស្តីពីករណី (ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស) កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ​២០២០ នៅចំណុចក្រុមទី១៧ ភូមិអូរតាគាំ២ សង្កាត់​ទួលតាឯក  ក្រុងបាត់ដំបង ខេត្តបាត់ដំបង ​រវាងបងថ្លៃនិ ងប្អូនថ្លៃនោះ ស្នងការដ្ឋាន នគរបាលខេត្តបាត់ ដំបងបាន ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតនិងបាន បូកសរុបវាយតម្លៃ សន្និដ្ឋានព្រមទាំងបាន ធ្វើការចោទប្រកាន់ ចំពោះជនសង័្សយ ក្នុងករណី​នេះនិង បានបញ្ជូនសំណុំរឿង នេះទៅកាន់អ​យ្យកា​រ​ អមសាលាដំបូងខេត្ត បាត់ដំបងដើម្បីចាត់ ការតាមផ្លូវច្បាប់ រួចហើយ កាលពីថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២០។

ជុំវិញបញ្ហានេះយើង ខ្ញុំសូមជម្រាបជូនថា កាលពីថ្ងៃទី២៧ ខែ មីនា ឆ្នាំ ២០២០ វេលាម៉ោង ២០ និង ០០នាទីនៅ ចំណុចក្រុមទី១៧ ភូមិអូរតាគាំ២ ស​ង្កាត់​​ ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​មាន​  ករណីហិង្សាដោយ ចេតនាមាន អាវុធមួយបាន កើតឡើងរវាង បងថ្លៃនិងប្អូនថ្លៃ ដែលប្អូនថ្លៃឈ្មោះ ទៀន វិសាល ភេទប្រុស និងបងថ្លៃឈ្មោះ​ គារ គឹមសេង ភេទប្រុស ហើយពួកគាត់​ទាំង ពីរនាក់មានមុខងារជា កងខេមរភូមិន្ទដូចគ្នា ។

ក្នុងករណីហិង្សានេះ បានបណ្តាលឲ្យបង ថ្លៃឈ្មោះ គារ គឹមសេង ទទួលរងរបួសនិង ត្រូវបាន​នាំទៅ សង្រ្គោះទៅ កាន់មន្ទីរពេទ្យភ្លាមៗ ។

អ្នកបង្កហេតុដែលត្រូវ ជាប្អូនថ្លៃបានគេចខ្លួន ពីកន្លែងកើតហេតុ មុនពេលដែល សមត្ថកិច្ចន​គរបាលអន្តរាគមន៍ ទៅដល់ទីនោះ ។ បើ​ទោះបីជាយ៉ាងនេះ ក្តីសមត្ថកិច្ចនគរបាល បានធ្វើការ ស្រាវជ្រាវស៊ើប អង្កេតនៅកន្លែង ហើតហេតុនិងបានកសាង សំណុំរឿងបញ្ជូនទៅ កាន់អយ្យការអម សាលាដំបូងខេត្ត បាត់ដំបងចាត់វិធាន ការតាម​ផ្លូវច្បាប់រួចហើយ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃ ​ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងបាន បញ្ជាក់ថានៅពេល កើតហេតុភ្លាមៗ ឯកឧត្កមបានបញ្ជា​ដោយ ផ្ទាល់ដល់សមត្ថកិច្ច នគរបាលជំនាញឲ្យ ចុះទៅដល់ទី កន្លែងកើតហេតុ​ ប៉ុន្តែដោយសារអ្នក បង្កហេតុបានគេចខ្លួន បាត់ពីកន្លែងកើតហេតុ​ និងពីមូលដ្ឋានទើប រហូតមកដល់ពេល នេះនគរ​បាលមិនទាន់ ចាប់ខ្លួនបាន មិនមែននគរ បាល​មិនហ៊ានចាប់ ខ្លួនអ្នកបង្កហេតុ ក្នុងបទល្មើស ជាក់​ស្តែងនោះទេ បើទោះបីអ្នកបង្ក ហេតុនោះជាអ្វីក៏​ដោយ ។

យើងខ្ញុំបំភ្លឺជូនសាធារណៈ ជននៅពេលនេះ ដើម្បី​ចៀសវាង នូវការភាន់ច្រឡំពី មជ្ឈដ្ឋានទូទៅ ពិសេសពីមជ្ឈដ្ឋាន អ្នកប្រើប្រាស់បណ្តាញ សង្គមដែលអាច យល់ច្រឡំថាសមត្ថកិច្ច នគរបាល​យើង​ទុករឿង នេះចោលមិន បានចាត់ការ លើ​ករណីខាងលើនេះ ដោយហេតុផលផ្សេងៗ ដូចការវាយតម្លៃនិង សន្និដ្ឋានពីមជ្ឈដ្ឋាន មួយចំនួន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *