ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ចាត់តាំងតំណាង ប្រគល់ថវិកាសមាគម មិត្តនគរបាលជាតិ កម្ពុជាជូន ក្រុមគ្រួសារសពស មាជិកសមាគម មិត្តនគរបាលជាតិកម្ពុជា ដែលទទួលមរណៈ

(ខេត្តបាត់ដំបង)៖ព្រឹកថ្ងៃ ចន្ទ​ ៦កើត ខែ ពិសាខ ឆ្នាំកជូតទោស័ក ព.ស.២៥៦៣ត្រូវនឹង ថ្ងៃទី​២៧ ខែ មេសា ឆ្នាំ ២០​២០ អនុវត្តតាមលក្ខន្តិកៈ សមាគមមិត្តនគរបាល ជាតិកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង និងជាប្រធានគណៈ កម្មាធិការមូលដ្ឋាន សមាគម មិត្តនគរបាលជាតិ កម្ពុជានៃស្នងការ ដ្ឋាននគរ បាលខេត្តបាត់ដំបង បានចាត់តាំង លោកឧត្តម សេនីយ៍ត្រី​ សៅ​ សាម៉ុន​ ស្នងការងផែន ការងារធនធានមនុស្ស និងជាអនុប្រធានគណៈ កម្មាការ មូលដ្ឋាន សមាគមមិត្តនគរ បាលជាតិកម្ពុជា នៃ​ស្នងការដ្ឋាន នគរបាលខេត្តបាត់ ដំបង​ប្រគល់ថវិ​កា សមាគមមិត្ត នគរបាលជាតិ កម្ពុជាជូនដល់ ក្រុមគ្រួសារសព លោកវរសេនីយ៍ទោ សុន ថៃ មន្ត្រី នគរបាល​ជាតិនៃ អធិការដ្ឋាន នគរបាលស្រុកសំ ពៅលូន  ដែលលោកបាន ទទួលមរណៈភាព កាលពីថ្ងៃទី ២៥ ខែ​ មេសា ឆ្នាំ២០២០ វេលា ម៉ោង ៣និង៣០នាទីទៀបភ្លឺ  ក្នុងអាយុ ៤២ ឆ្នាំ ដោយរោគា ពាធហើយពេល នេះសពតំកល់ ធ្វើបុ​ណ្យនៅគេហដ្ឋាន របស់បងប្អូនស្ថិត នៅភូមិអូរដាឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ថវិកាសមាគមមិត្ត នគរបាលជាតិ កម្ពុជាមានចំនួន ៦,០ ០០,០០០រៀល( ប្រាំមួយលានរៀល ) បាន​ប្រគល់ជូនក្រុមគ្រួ សារសពដើម្បីបានចាត់ ចែងប្រើប្រាស់ក្នុង ពិធីបុណ្យនេះ ។

លោកឧត្តមសេនីយ៍ត្រី​ សៅ​ សាម៉ុន​ បានពាំនាំនូវការ ផ្តាំផ្ញើចូលរួមរំលែក ទុក្ខពីសំណាក់ថ្នាក់ ដឹក នាំក្រសួងមហា ផ្ទៃដែលមាន សម្តេចក្រឡាហោ ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ម ហាផ្ទៃនិងជា ប្រធានកិត្តិយស សមាគមមិត្តនគរ បាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិនិង ជាប្រធានសមាគមមិត្ត នគរបាលជាតិកម្ពជា ព្រមទាំងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង នគរបាលជាតិ ប្រធាននាយ កដ្ឋានបុគ្គលិក និងជាអគ្គ លេខាធិការសមាគម មិត្តនគរបាលជាតិកម្ពុជា និងថ្នាក់ដឹកនាំស្នងការដ្ឋាន នគរបាលខេត្ត បាត់ដំបង ចំពោះក្រុម គ្រួសារនៃសព។

ជាមួយនេះដែរក្រុម គ្រួសារសពបាន សម្តែងនូវអំណរ អគុណយ៉ាង ជ្រាលជ្រៅចំពោះ ការយកចិត្ត ទុកដាក់គឹតគូរពី សុខទុក្ខនិងការ លំបាករបស់ក្រុម គ្រួសារសមាជិក សមាគមមិត្តនគរ បាលជាតិ កម្ពុ​ជា​ពីសំណាក់ថ្នា ក់ដឹកនាំគ្រប់ ថ្នាក់នៃសមាគម មិត្ត​នគរបាល ជាតិកម្ពុជា៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *