(ខេត្តបន្ទាយមានជ័យ)៖ លោកកៅថាច អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម អមដំណើរដំណើរដោយ លោកទេព ឃុនណាល់ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ លោកខុនសុ ខុម ប្រធានមន្ទីរ អធិការកិច្ចខេត្តនិង អ្នកពាក់ព័ន្ធជាច្រើន នាក់ទៀតបានចុះពិនិត្យ សិក្សាលើការដាំដុះ បន្លែរបស់សហ គមន៍បន្លែបៃតង ក្នុងភូមិពង្រ ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីជម្រុញការផលិត និងផ្គត់ផ្គង់បន្លែ ដែលមានគុណភាព លើទីផ្សារនៅលើផ្ទៃ ដី៥០ហិតា សព្វថ្ងៃនេះ ពលរដ្ឋចំនួន៤៦ គ្រួសារប៉ុណ្ណោះ ដែលបានចូលជា សហគមន៍ ដាំដំណាំលើ ផ្ទៃដី២៧,៥ហិតា នៅព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។
ក្នុងឱកាសដើរពិនិត្យ មើលបន្លែគ្រប់មុខ នោះលោកកៅថាច បានអគុណមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលបានធ្វើការអប់រំ បណ្ដុះបណ្ដាលពីរបៀប ដាំដុះបន្លែជាលក្ខណ គ្រួសារ នៅក្នុងឃុំកំពង់ ស្វាយនេះដើម្បី បង្កើនជីវភាពគ្រួសារ ហើយក្រៅពីការ ផ្គត់ផ្គង់ក្នុងគ្រួសារ បន្លែធម្មជាតិទាំង នេះអាចនាំយកទៅ លក់នៅលើទីផ្សារ ក្នុងភូមិ ឃុំ ស្រុកថែមទៀត ព្រោះថា បន្លែទាំងនេះគ្មាន ជាតិគីមី ដែលមិនធ្វើឲ្យប៉ះ ពាល់ដល់សុខភាព អ្នកហូប និងម្យ៉ាងទៀត ជួយកាត់បន្ថយការ នាំចូលបន្លែពីប្រទេស ជិតខាង។
លោកកៅថាច បានលើកឡើង ទៀតថា ការងារដាំដុះនេះ អាចជាមុខរបរ រួមផ្សំមួយនៅពេល ទំនេរពីការងារ បង្កបង្កើនផលស្រូវ ក្រុមគ្រួសារនីមួយៗ ក្រៅពីការងារបង្កប ង្កើនផលស្រូវ ដើម្បីបង្កើនជីវភាពគ្រួសារ ហើយសង្ឃឹមថា ប្រជាពលរដ្ឋក្នុង ខេត្តបន្ទាយមានជ័យ នាំគ្នាបន្តដាំដុះ បន្លែផ្លែឈើ កាន់តែផុល ផុសនាពេលខាងមុខ។
លោកកៅថាចក៏ បានធ្វើការណែនាំ ប្រជាពលរដ្ឋត្រូវ យកចិត្តទុកដាក់ ក្នុងការដាំដុះបន្លែ ជាលក្ខណគ្រួសារ បន្ថែមទៀត ប្រសិនបើមានការ ខ្វះខាតនូវលក្ខណ បច្ចេកទេសដាំដុះ ណាមួយ មន្ត្រីកសិកម្ម និងជួយជា ប្រឹក្សាផ្តល់យោបល់ បន្ថែមអំពីលក្ខណៈ ដាំដុះតាមបច្ចេក ទេសថ្មីទទួលបាន ផលច្រើន គ្មានជាតិគីមី។
លោកគឹង វណ្ណះ បានឲ្យដឹងថា លោកបានបញ្ជូន មន្ត្រីជំនាញចុះអប់រំ បណ្ដុះបណ្ដាល ប្រជាពលរដ្ឋអំពី របៀបដាំដុះបន្លែ ផ្លែឈើ និងការចិញ្ចឹមសត្វ ជាលក្ខណគ្រួសារ នៅតាមបណ្តាភូមិ ឃុំ ក្នុងស្រុកព្រម ទាំងបានផ្តល់គ្រាប់ ពូជបន្លែជូនដល់ ពួកគាត់ សម្រាប់យកទៅ ដាំដុះជាលក្ខណគ្រួសារ និងឈានទៅ ការដាំលក់លើទី ផ្សារក្នុងស្រុក ខេត្ត ទៀតផង ។
លោកបានបន្តថា ក្រៅពីផ្តល់ពូជបន្លែ មន្ត្រីរបស់ជំនាញ តែងតែចុះទៅពិនិត្យ មើលសកម្មភាព ផ្តល់ប្រឹក្សាអំពី របៀបដាំដុះរបស់ ប្រជាពលរដ្ឋ នូវបច្ចេកទេសថ្មីៗ ដល់ពួកគាត់ កាន់តែមានភាព ងាយស្រួល ហើយមក ដល់សព្វថ្ងៃនេះ ប្រជាពលរដ្ឋក្នុង ខេត្តបានងាកមក ដាំបន្លែជាលក្ខណ គ្រួសារនៅ តាមភូមិ ឃុំ ហើយទទួល បានផលគួរឲ្យកត់ សំគាល់ផងដែរ៕