(ខេត្តបន្ទាយមានជ័យ)៖ ជនដៃដល់ម្នាក់ព្រោះតែ ខឹងគេនោមដាក់ស្លាក យីហោររបស់ខ្លួនយកកាំបិតផ្គាក់កាប់បណ្តាលឲ្យ របួសធ្ងន់ហើយត្រូវ បានកម្លាំងស្នាក់ការ សន្តិសុខ៩៩៩នៃ មូលដ្ឋានកងរាជអាវុធ ហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោក វរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋាន កងរាជអាវុធ ហត្ថស្រុកបានចុះឃាត់ ខ្លួនបាននៅវេលា ម៉ោង៣រសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចមន្ទីរ ពេទ្យបង្អែកដីថ្មី ស្ថិតនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីទទួលបានពាក្យ បណ្តឹងរបស់ជនរងគ្រោះ ហើយបានបញ្ជូនកមទី បញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្តដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ត្រី តាំង សុខហេង បានឲ្យដឹងថា យោងតាមបណ្តឹង របស់ជនរងគ្រោះ ឈ្មោះ ភុត លាម ភេទ ស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិ ស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថានៅមុន ពេលកើតហេតុនោះប្តី របស់ខ្លួនឈ្មោះខាត់ រិទ្ធ អាយុ៥០ឆ្នាំខ្លួន បានទៅលេងមិត្ត ភ័ក្តហើយបានផឹក ស៊ីជាមួយជាច្រើនម៉ោង ក៏បានវិលមក ផ្ទះវិញលុះ ជិះម៉ូតូជិតដល់ចំណុច ភូមិទួលពង្រក៏ បានឈប់នោមនៅ គុម្ពដើមសង្កែ ក្បែរមាត់ផ្លូវ ស្រាប់តែមានបុរស ម្នាក់មិនស្គាល់ ឈ្មោះបានមក សួរនាំ ហើយបាន ទាស់ពាក្យសម្តីគ្នា មួយសន្ទុះក្រោយ មកបុរសម្នាក់នោះ បានយកកាំបិតខ្វែវ មកកាប់លើប្តី ខ្លួនបណ្តាលឲ្យរង របួសធ្ងន់ធ្ងរផ្នែក ជើងខាងឆ្វេង ហើយជនបង្កនោះ ក៏បានរត់គេចបាត់ ទៅចំណែក ជនរងគ្រោះត្រូវបាន ក្រុមគ្រួសារយកទៅ សម្រាកព្យាបាលនៅ មន្ទីរពេទ្យដីថ្មីក្រុង ប៉ោយប៉ែត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានបញ្ជាក់ទៀតថា ក្រោយពីអាវុធហត្ថសាក សួជនសង្ស័យមាន ឈ្មោះ អុច គឿន ភេទ ប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃជន សង្ស័យបានឆ្លើយ សារភាពថាខ្លួនពិត ជាបានកាប់ទៅលើ ជនរងគ្រោះពិត ប្រាកដមែន ដោយខឹងជនរង គ្រោះនោមដាក់លើផ្លាក យីហោរបស់ខ្លួន ដោយផ្អែកលើ ចម្លើយសារភាពរបស់ ជនសង្ស័យខាង លើអាចត្រូវចោទពីបទ ហិង្សាដោយចេតនា កម្លាំងជំនាញកងរាជ អាវុធហត្ថខេត្ត បានកសាង សំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ ការទៅតាមច្បាប់៕