(ខេត្តកណ្តាល)៖ សមត្ថកិច្ចប៉ុស្តិ៍ ព្រែកអំបិលចុះ បង្ក្រាបអ្នកលេងបៀរ នឹងធ្វើការឃាត់ខ្លួន បាន០៤នាក់ ហេតុការណ៍នេះ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២០វេលាម៉ោង ០១នឹង ៣០នាទីរសៀលនៅ ចំណុចផ្ទះឈ្មោះ ទ្រី កុសល ភេទប្រុស ស្ថិតនៅភូមិ ព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចឃាត់ខ្លួន អ្នកលេងបៀរបាន ០៤នាក់ ទី១ឈ្មោះ ទ្រី កុសល ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅភូមិ ព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល.ម្ចាស់ផ្ទះឃាត់ខ្លួន ទី២ ឈ្មោះឃុត វណ្ណដេត ភេទប្រុសអាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ .មុខរបរ:ជាង ជួសជុលរថយន្ត មានទីលំនៅ ភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្ត កណ្តាល ទី៣ឈ្មោះស្រ៊ុន រដ្ឋា ភេទប្រុសអាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ:កសិករ មានទីលំនៅភូមិ សំប៉ានលើ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និងទី៤ ឈ្មោះ ហ៊ាង វត្ថា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ:ជាងកញ្ចក់ មានទីលំនៅ ភូមិដើមព្រីង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
ក្រោយពីឃាតខ្លួន អ្នកញៀនល្បែង ខាងលើកម្លាំងសមត្ថកិច្ច ដកហូតបានវត្ថុតាង ចាប់យករួមមាន បៀរចំនួន០១ហ៊ូ មានចំនួន៥២សន្លឹក ប្រាក់រៀលចំនួន.១៣៣០០០រៀល ក្រណាត់កំរាល សម្រាប់លេងចំនួន០១។
បើតាមអោយដឹងពី សមត្ថកិច្ចថាវេលា ម៉ោងកើតហេតុ ខាងលើ មានប្រជាពលរដ្ឋ បានរាយការណ៍មក សមត្ថកិច្ចថានៅ ចំណុចផ្ទះឈ្មោះទ្រី កុសល់ មានមនុស្សប្រុសៗ កំពុង់លេងល្បែង ស៊ីសង”បៀរ” ក្នុងផ្ទះ។
ភ្លាមនោះកម្លាំង ជំនាញផ្នែកនគរ បាលយុត្តិធម៌ស្រុក សហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលព្រែក អំបិលបានចុះ ដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជន សង្ស័យចំនួន០៤នាក់ ដូចមានឈ្មោះខាង លើបញ្ជូនមកអធិកា រដ្ឋាននគរបាលស្រុក ដើម្បីបន្តអនុវត្ត តាមនីតិវិធី។
តាមការសួរបំភ្លឺទាំង បួននាក់បានសារ ភាពថាពួកគាត់ពិត ជាបានលេងបៀរ ភ្នាល់ដាក់លុយ ពិតប្រាកដមែន៕