(ក្រុងប៉ោយប៉ែត)៖ ដោយមានការណែនាំ ពី លោក គាត ហ៊ុល អភិបាលនៃគណៈ អភិបាលក្រុងប៉ោយប៉ែត អំពីបញ្ហាទឹកជំនន់ ទឹកភ្លៀង ដែលបណ្ដាលមក ពីស្ទះប្រព័ន្ធលូ នៅថ្ងៃសុក្រ និង ថ្ងៃសៅរ៍ ៤ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នេះ លោក ខាត ធា នាយករងរដ្ឋបាលក្រុង សហការជាមួយ លោក ភោគ លន សង្កាត់ប៉ោយប៉ែតនិង លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់រងទី១ នៃសង្កាត់ប៉ោយប៉ែត និងមានការចូលរួម ពី លោក ប៊ុន សវុទ្ធា សមាជិកក្រុមប្រឹក្សាសង្កាត់ លោកស្រី ថេង សុផារី មេភូមិបាលិលេយ្យ២ ដឹកនាំក្រុមការងារ អភិវឌ្ឍន៍សង្កាត់ប៉ោយប៉ែត ចុះសិក្សាប្រព័ន្ធ បង្ហូលទឹក និងស្តាលូក្នុង ភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ក្នុងឱកាសចុះសិក្សា ប្រព័ន្ធបង្ហូលទឹក ស្ដាលូ និងប្តូរគំរប អណ្តូងលូ នេះផងដែរ ក្រុមការងារអាជ្ញាធរ សង្កាត់ប៉ោយប៉ែត បានអំពាវនាវដល់ ប្រជាលរដ្ឋមេត្តាចូលរួម ថែរក្សាមាត់អណ្តូងលូ នៅមុខគេហដ្ឋានរបស់ខ្លួន ដោយមិត្រូវទុក ដាក់សំរាម ឬអាចម៌ដី ឬក៏សម្ភារៈផ្សេងៗ ដែលអាចហូរ ចូលអណ្តូងលូ បណ្តាលឱ្យកក ស្ទះមុខទឹកនោះទេ ។
ជាលិទ្ធផល ជាក់ស្តែង ព្រឹកនេះដែល ក្រុមការងារអាជ្ញាធរ សង្កាត់ប៉ោយប៉ែត បានស្តាលូ ប្រទះឃើញ សំរាម ជាច្រើន នៅក្នុងលូ និងរីហ្គែលចំនួន២៣ ប្រអប់៕
សូមបញ្ជាក់ថា បើតាមសម្ដី ប្រជាពលរដ្ឋ រស់នៅ ចំណុច ស្ដាលូខាងលើបាន ឱ្យដឹងថាទីតាំងនេះ ពីមុន បើមានភ្លៀង ធ្លាក់ខ្លាំង ម្ដងៗ គឺជន់លិចមិន ក្រោម៣ថ្ងៃនោះទេទើប ស្រកទៅវិញអស់ ប៉ុន្តែបច្ចុប្បន្ននេះ ទោះបីមានភ្លៀងធ្លាក់ខ្លាំង ការជនលិចត្រឹម តែមួយយប់មួយថ្ងៃ គឺស្រកអស់វិញហើយ ៕