(ភ្នំពេញ)៖ បុរសម្នាក់ ត្រូវជនសង្ស័យមួយក្រុម ដកកាំភ្លើងបាញ់ ចំនួនពីរគ្រាប់ បណ្ដាលឲ្យរបួសធ្ងន់ បង្កឲ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង ជាង៣ទាបភ្លឺព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្ដោយ ផ្លូវលេខ៥១ មុខសូរិយ៉ាម៉ល ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភព័ត៌មានពី កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស រងគ្រោះ ដើរចេញពីផ្ទះ មួយកន្លែង មុខសូរិយាម៉ល ជាមួយជនសង្ស័យ មានគ្នាបីនាក់ ហើយមួយសន្ទុះ ក្រោយមកមិនដឹងថា មានរឿងអ្វីជា មួយគ្នានោះទេ ស្រាប់តែពួកគេ បានវាយគ្នាទៅវិញ ទៅមកជាមួយ រហូតឈានដល់ការ ដកកាំភ្លើងបាញ់ សំដៅជនរងគ្រោះ ចំនួនពីរគ្រាប់ផ្ទួនៗ បណ្ដាលឲ្យជន រងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ បន្ទាន់ដឹកភ្លាមៗ នៅឯមន្ទីរពេទ្យផងដែរ។
ចំណែកឯ ជនដៃដល់ និងបក្ខពួក មានគ្នាបីនាក់ ជិះម៉ូតូពីរគ្រឿង (មិនចាំស្លាកលេខ) រត់គេចខ្លួនពី កន្លែងកើតហេតុបាត់។ ក្រោយពេលកើត ហេតុសមត្ថកិច្ច មូលដ្ឋាន បានចុះមកដល់ រួចធ្វើការសាកសួរអ្នកដែល ឃើញហេតុការណ៍ និងប្រមូលសំបក គ្រាប់កាំភ្លើង ដើម្បីកំណត់ មុខសញ្ញា ក្នុងការតាមចាប់ខ្លួនយកមកផ្ដន្ទាទោស ទៅតាមផ្លូវ ច្បាប់ផងដែរ៕