(ខេត្តកំពត)៖ ក្នុងរយៈពេល បីថ្ងៃជាប់ៗគ្នាគឺចាប់ពីថ្ងៃទី ០២ដល់ថ្ងៃទី០៤ខែសីហាឆ្នាំ២០១៩ លោកបណ្ឌិតប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០នៃ រដ្ឋសភានិងជាអ្នក តំណាងរាស្ត្រ មណ្ឌលកំពត បានអញ្ជើញចុះជួប សំណេះសំណាល ជាមួយសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញា បត្រមធ្យមសិក្សា ទុតិយភូមិហៅថា (បាក់ឌុប)ឆ្នាំសិក្សា ២០១៨-២០១៩ សរុបចំនួន ៤៤០៤នាក់ព្រម ទាំងលោកគ្រូអ្នកគ្រូ ចំនួន២៥៤នាក់ គណៈគ្រប់គ្រងសាលា ចំនួន៦៥នាក់មកពី វិទ្យាល័យនានា ក្នុងស្រុក ក្រុងទាំង៨នៃខេត្តកំពត។
ពិធីជាបន្តបន្ទាប់រយៈ ពេលបីថ្ងៃនេះបានធ្វើ ឡើងនៅក្នុងស្រុកឈូក ស្រុកអង្គរជ័យ ស្រុកបន្ទាយមាស និង ក្រុងកំពតដោយមាន ការអញ្ជើញចូល រួមពីសំណាក់ លោក ជាវ តាយ អភិបាល នៃគណៈ អភិបាលខេត្តកំពត លោក ជឹង ផល្លា ប្រធានក្រុម ប្រឹក្សាខេត្ត និង លោក លោកស្រីជាសមាជីក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពតនិង ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្តផងដែរ។
លោកតាក ហាប់ ប្រធា នមន្ទីរ អប់រំ យុវជន និង កីឡា ខេត្ត បានអោយដឹងថា ចាប់ពីរាជរដ្ឋាភិបាល បានធ្វើកំណែ ទម្រង់លើវិស័យអប់រំ ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨មក ខេត្តកំពតបានកត់សម្គាល់ ឃើញសិស្សដែល បានចូលរួមការប្រឡង មធ្យម សិក្សា ទុតិយភូមិ តែងតែបានទទួល លទ្ធផលល្អប្រសើរ កត្តាទាំងនេះក៏បានផ្ដើមពីការ រួមចំណែកយ៉ាងយកចិត្ត ទុកដាក់ពេញទំហឹងក្នុង ការជំរុញនិងជួយឧបត្ថម្ភ គាំទ្រទាំងស្មារតី ថវិការបស់ឯកឧត្ត មបណ្ឌិតប៉ែន ស៉ីម៉ន និងមានការចូល រួមសហការពីឯកឧត្តម លោកជំទាវ ក្រុមការងារ អាជ្ញាធរ អ្នក ពាក់ព័ន្ធ សហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្ត កំពត បុគ្គលិក អប់រំ ពិសេស ផ្ដោតលើការបង្រៀន វគ្គបំប៉នរបស់គ្រូស្ម័គ្រ ចិត្តដល់សិស្ស បានធ្វើអោយអត្រាសិស្ស ប្រឡង(បាក់ឌុប) ទទួលបានលទ្ធផលល្អ ប្រសើរជាបន្តបន្ទាប់។
លោកប្រធានមន្ទីរ ក៏បានបន្តឲ្យដឹងទៀតថា សម្រាប់នៅឆ្នាំសិក្សា ២០១៨-២០១៩ នេះ ខេត្តកំពតមានវិទ្យាល័យ ចំនួន២២មានបេក្ខជន ដែលត្រូវប្រឡងមធ្យម សិក្សា ទុតិយភូមិ ចំនួន៥ ២៣៤នាក់ក្នុងនោះស្រីមានចំនួន ២.៦៦៦នាក់។
ក្នុងឱកាសនេះដែរ លោកបណ្ឌិត ប៉ែន សីុម៉ន ក៏បានឧបត្ថម្ភថវិកាសរុប ចំនួន ៤៦.៦០០.០០០រៀល ដល់សិស្សានុសិស្សសរុប ៨០៤នាក់ ដោយម្នាក់ៗ ទទួលបាន៥មឺុនរៀល និងលោកគ្រូ អ្នកគ្រូចំនួន៦៤នាក់ ម្នាក់ៗទទួលបាន ១០មឺុនរៀលផងដែរ។
ជាមួយគ្នានេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានឧបត្ថម្ភថវិកាសរុប ៤៥០.០០០រៀល សម្រាប់ផ្តល់ជូនដល់ កងកម្លាំងទាំងបី ដែលមាន១៥នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន២មឺុនរៀល និងក្រុមគ្រូពេទ្យ៣នាក់ ម្នាក់ៗ ទទួលបសនថវិកា៥មឺុន រៀលផងដែរ៕ ដោយលោក សេង ណារិទ្ធ