ពលករខ្មែរ១៤នាក់លួចឆ្លងដែនទៅប្រទេសថៃត្រូវបាននគបាលប៉ុស្តិចំបក់ឃាត់

បន្ទាយមានជ័យ៖ ប៉ុស្តិ៍នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ ចំបក់បានចុះល្បាតតាមសែនបន្ទាត់ព្រំដែនដើម្បីការពារទប់ស្កាត់នៅការលួចឆ្លងដែនពីសំណាក់ពលករខ្មែរនៅវេលាម៉ោង១០,៤៩នាទីយប់ក្នុងថ្ងៃទី១,ខែឧសភា,ឆ្នាំ២០២០កម្លាំងនគបាលវរការពារព្រំដែនគោកលេខ៨១៥ស្ថិតក្នុងម៉ាឡៃ,ខេត្តបន្ទាយមានជ័យបានល្បាតតាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា&ថៃដើម្បីការពារសន្តិសុខទប់ស្កាត់បទល្មើសពិសេសពលករចំណាក់ស្រុកខុសច្បាប់ដោយចាញ់បោកមេខ្យល់។

ដូចជានៅយប់ម៉ោង១០,៤៩នាទីក្នុងថ្ងៃខាងលើនេះលោកវរសេនីយ៍ឯកសួង សៅមេបញ្ជាការនគបាលការពារព្រំដែន៨១៥បានដឹកនាំកម្លាំងល្បាត់តាមព្រំដែនរកឃើញពលករខ្មែរប្រុស&ស្រីចំណាក់ស្រុកចំនួន១៤នាក់ដែលសង្ស័យមេខ្យល់នាំចូលទឹកដីប្រទេសថៃ។

ខណៈឃើញកម្លាំងសមត្ថកិច្ចមេខ្យល់បានរត់គេចខ្លួនបាត់សមត្ថកិច្ចកំពង់ស្រាវជ្រាវចំណែកពលករខ្មែរទាំងនោះបាននាំមកប៉ុស្តិ៍ដើម្បីសាកសួរបន្ថែម។ សង្ឃឹមថាបងប្អូនពលករខ្មែរបញ្ឈប់នូវការលួចឆ្លងដែនខុសច្បាប់ដោយសារតែប្រទេសថៃមានការរឹតបន្តឹងនិងការពារការរីករាលដាលនូវជំងឺកូវីដ១៩ ថ្មីៗនេះប្រទេសថៃបានចេញសេចក្តីប្រកាសបន្ថែមនៅការបិទច្រកចំនួនមួយខែទៀតគឺចាប់ពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី១ខែមិថុនាឆ្នាំ ២០២០ នោះបើមានការថយចុះនូវការឆ្លងនៅជំងឺកូវីដ១៩៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *