បន្ទាយមានជ័យ: ស្របពេលដែលស្ថានភាពជម្ងឺកូវិដ១៩ មិនមានសកម្មភាពរីករាលដាល អតីតអនុប្រធានមន្ទីរសុខាភិបាល លោក ឡេ ចន្ទ័សង្វាត ត្រូវបានប្រកាសអោយចូលកាន់តំណែងជាប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យជំនួសលោក កែវ សុភក្ត្រា ដែលត្រូវចូលនិវត្តន៍។ពិធីប្រកាសធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍កោតសរសើរចំពោះមន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ បានខិតខំយកចិត្តទុកដាក់ធ្វើការងារបម្រើប្រជាពលរដ្ឋនៅពេលវីរូសកូរូណារឺកូវីដ១៩កំពុងរាតត្បាត ត្រូវបានពិនិត្យនិងពន្យាបាលដោយយកចិត្តទុកដាក់ដោយមិនខ្លាចនឿយហត់ឡើយ។
ឯកឧត្តមសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា៖ក្រោយពេលប្រកាសតែងតាំងប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យថ្មី ដោយប្រធានមន្ទីចាស់ត្រូវបានចូលនិវត្តន៍ ក្រោយពេលទទួលភារកិច្ចថ្មី ត្រូវសហការគ្នាល្អជាមន្ត្រីស្ថាប័នពាក់ព័ន្ធ និងមន្ត្រីក្រោមឱវាទអោយល្អ។
ឯកឧត្តមសាស្ត្រាចារ្យបានជម្រុញអោយមន្ត្រីសុខាភិបាលត្រូវខិតខំយកចិត្តទុកដាក់ស្របពេលបណ្តាប្រទេសទូទាំងពិភពលោកបានកំពុងរាតត្បាតជំងឺឆ្លងកូរូណារឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា កំពុងយកចិត្តទុកដាក់និងមានវិធានការបង្កានិងទប់ស្កាត់វីរូសកូរូណារឺកូវីដ១៩។
ឯកឧត្តមសាស្ត្រាចារ្យ អេង ហួត តឿនរំលឹកដល់មន្ត្រីសុខាភិបាលត្រូវខិតខំផ្សព្វផ្សាយណែនាំនិងណែនាំដល់បងប្អូនប្រជាពលរដ្ឋអោយមានការយល់ដឹងបង្កានិងទប់ស្កាត់វីរូសកូរូណារឺកូវីដ១៩ ដោយអនាម័យខ្លួនប្រាណ និងលាងដៃដោយសាប៊ូ និងអាកុល ពាក់ម៉ាស់អោយបានគ្រប់គ្នា បើមានបងប្អូនមកពីស្រុកក្រៅសំុអោយគាត់នៅឆ្ងាយពីសាច់ញាតិរយៈពេល១៤ថ្ងៃ៕