(ខេត្តកំពត)៖ នៅព្រឹក ថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២០ នៅសាលប្រជុំ សាលាខេត្តកំពត លោក នៃ គង់ អភិបាលខេត្តស្តីទី បានដឹកនាំ កិច្ចប្រជុំគណៈ អភិបាលខេត្តប្រចាំខែ មេសា ឆ្នាំ២០២០ ដោយមានការចូល រួមពីលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករង រដ្ឋបាលខេត្ត ប្រធានមន្ទីរ-អង្គភាព ជំនាញជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានទីស្នាក់ ការច្រកទ្វារ សរុបចំនួន ៧៨នាក់ ។
កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖ ១-ពិនិត្យពិភាក្សាលើសេចក្តី ព្រាងរបាយការណ៍ ប្រចាំខែមេសា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត ២-ពិនិត្យពិភាក្សាលើប្រតិទិនកិច្ចប្រជុំគណៈអភិបាលខេត្ត រយៈពេល ១២ខែបន្ត ៣-ពិនិត្យពិភាក្សាលើ ប្រតិទិនកិច្ចប្រជុំ ក្រុមប្រឹក្សាខេត្ត រយៈពេល ១២ខែបន្ត ៤-ពិនិត្យពិភាក្សាលើការ គាំទ្រដល់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ក្នុងការសិក្សារៀបចំ និងកំណត់និមិត្តសញ្ញា ៥-សេចក្តីផ្សេងៗ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានសេចក្តីរាយ ការណ៍អំពីស្ថានភាពកូវីដ-១៩ ,សេចក្តីរាយការណ៍ អំពីការធ្វើបច្ចុប្បន្នភាពលទ្ធ ផលវេទិកាក្រុម ប្រឹក្សាខេត្ត ឆ្នាំ២០១៩ , និងសេចក្តីរាយការណ៍ ស្តីអំពីការផ្អាកការ បែងចែកប្រាក់រង្វាន់ លើកទឹកចិត្តដល់ មន្ត្រីរាជការក្នុងសាលា ខេត្តកំពតផងដែរ៕