ទុស្សេខ្សែភ្លើង បណ្តាលអោយ ឆាបឆេះផ្ទះមួយខ្នង នៅស្រុកប្រាសាទបាគង


(ខេត្តសៀមរាប)៖ ករណីផ្ទុះសេខ្សែ ភ្លើងបណ្តាលកើត ជាអគ្គីភ័យបានឆាប់ ឆេះផ្ទះមួយខ្នងបណ្តាល អោយខូចខាតទាំង ស្រុងហេតុការនេះ កើតឡើងកាលពី រសៀលថ្ងៃទី០៤ខែ ឧសភាឆ្នាំ២០២០វេលា ម៉ោង១៤និង០០នាទី នៅជាប់បណ្តោយ ផ្លូវជាតិលេខ៦ស្ថិត នៅចំណុចភូមិតាអី ឃុំត្រពាំងធំស្រុក ប្រាសាទបាគង ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលផែន សង្គ្រោះបង្ការ និងពន្លត់អគ្គិភ័យ បានប្រាប់អោយដឹងថា មានករណីទុស្សេខ្សែ ភ្លើងបណ្តាលអោយឆាបឆេះផ្ទះ០១ខ្នង របស់ឈ្មោះ ពុធ លឿម ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិ ឃុំកើតហេ តុខាងលើ ។
លោកស្នងការរង បានអោយដឹងទៀត ថាក្នុងហេតុការណ៍ នេះបានបណ្ដាលឲ្យ រងការខូចខាត ផ្ទះមួយខ្នងដែលមានទំហំ៦ម៉ែត្រ × ៨ ម៉ែត្រ កម្ពស់៤ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្ដារ ឆេះអស់ទាំងស្រុង ។
ហើយសម្ភារៈនៅក្នុងផ្ទះ ខូចខាតរួមមាន មានតែខោអាវកូនៗ មួយចំនួន ដោយសារម្ចាស់ បាននៅតូប លក់ឥវ៉ាន់នៅខាងមុខ ហើយរាលឆេះតូប ខាងមុខទៀត តែប្រជាពលរដ្ឋ និងក្រុមពន្លត់ អគ្គិភ័យបាន អន្តរាគមន៍ ជួយពន្លត់ទាន់ពេល ។
នៅក្នុងប្រតិបត្តិការ អន្តរាគមន៍ពន្លត់ អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើ ប្រាស់រថយន្តពន្លត់ អគ្គិភ័យរបស់ អធិការដ្ឋាន នគរបាលស្រុក ប្រាសាទបាគង ចំនួន ០១គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន ០១ឡាន ហើយភ្លើង បានរលត់ទៅវិញ នៅវេលាម៉ោង ១៤ និង៥០នាទី ថ្ងៃខែឆ្នាំដដែល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *