ប្រជាពលរដ្ឋរងគ្រោះ ខ្យល់កន្ទ្រាក់ចំនួន ១០គ្រួសារនៅ ស្រុកដំណាក់ចង្អើរ បានទទួលអំណោយ សង្គ្រោះបន្ទាន់ពី សាខាកាកបាទ ក្រហមកម្ពុជាខេត្តកែប

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ លោក កែន សត្ថា អភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការសាខា កាកបាទក្រហម កម្ពុជាខេត្តកែប អមដំណើរដោយ សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិ រួមជាមួយលោកស្រី គឹម ចន្នី អភិបាលស្រុក និង ជាប្រធានអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុក ដំណាក់ចង្អើរ និង សហការី ព្រមទាំងអាជ្ញាធរ មូលដ្ឋាន ឃុំ ភូមិ បានចុះពិនិត្យស្ថានភាព និង នាំយកអំណោយ សង្គ្រោះបន្ទាន់របស់ សាខាកាកបាទ ក្រហមកម្ពុជាខេត្ត ទៅឧបត្ថម្ភ ដល់បងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយគ្រោះធម្មជាតិ ខ្យល់កន្ទ្រាក់កាល ពីម្សិលមិញ។អំណោយសង្គ្រោះ ដែលសាខាកាក បាទក្រហមកម្ពុជា ខេត្តកែប នាំយកទៅជួយ ឧបត្ថមនាពេល នោះ ក្នុងមួយ គ្រួសារៗទទួលបាន តង់ធំ០១ អាវ៦  និង ថវិកា សម្រាប់គ្រួសាររង ការខូចខាតធ្ងន់ ចំនួន៤គ្រួសារ ក្នុងមួយគ្រួសារៗ ៣០ ម៉ឺនរៀល  គ្រួសារខូចខាតមធ្យម ចំនួន១គ្រួសារ ទទួលបាន ១៥ ម៉ឺនរៀល និង គ្រួសារដែលរង ការខូចខាតស្រាល ចំនួន៥គ្រួសារ ទទួលបានថវិកា ១០ ម៉ឺនរៀល។

មានប្រសាសន៍ សំណេះសំណាល ក្នុងឱកាសនោះ លោក កែន សត្ថា បានសម្តែងនូវការចូល រួមសោកស្តាយចំពោះ ការខួចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងរបស់បង ប្អូនប្រជាពលរដ្ឋ ព្រមទាំង ពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែល ជានិច្ចជាកាល តែងតែនឹករលឹក និង គិតគូរដល់ជីវភាព រស់នៅរបស់បងប្អូន ប្រជាពលរដ្ឋគ្រប់ ទិសទីទូទាំងប្រទេស ដោយគ្មានការរើសអើង និងមិនប្រកាន់ និន្នាការនយោ បាយអ្វីឡើយ។

លោកអភិបាលខេត្ត បានបន្តថា អំណោយសង្គ្រោះ ដែលនាំយកមកចែកជូន នាពេលនេះ គឺគ្រាន់តែដោះស្រាយជីវភាព របស់បងប្អូនមួយគ្រាប៉ុណ្ណោះ ហេតុនេះបងប្អូន ត្រូវបន្តខិតខំបង្កបង្កើន ផលបន្ថែមទៀត ទាំងដំណាំស្រូវ ទាំងដំណាំរួមផ្សំផ្សេងៗ ឲ្យបានច្រើន ទៅតាមទីកន្លែង និងតាមលទ្ធភាពដែលអាច ធ្វើបានទើបធានា ផ្គត់ផ្គង់ជីវភាពគ្រួសារ បានគ្រប់គ្រាន់តាម តម្រូវការ។

ក្នុងឱកាសនោះ លោកក៏បានផ្តាំផ្ញើ ដល់បងប្អូន ប្រជាពល រដ្ឋឲ្យមានការ ប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិ ព្រោះបច្ចុប្បន្ននេះ ពេលមានភ្លៀងផ្គររន្ទះ តែងតែមានខ្យល់ កន្ទ្រាក់មកជាមួយ ដែលអាចបង្ករគ្រោះថ្នាក់ ជាយថាហេតុ។

ជាមួយនេះលោក ក៏បានកោត សរសើរ ចំពោះអាជ្ញាធរស្រុក ឃុំ ភូមិ និង សមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់ដែលបាន យកចិត្តទុកដាក់ចំពោះ ស្ថានភាព ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅតាម មូលដ្ឋាន រាល់ពេលកើត មានគ្រោះអាសន្ន តែងតែបានផ្តល់ដំណឹង មកដល់សាខាកាក បាទក្រហមដើម្បីជួយ សង្គ្រោះទាន់ពេលវេលា។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ ខណៈមេឃកំពុងភ្លៀង លាយឡំជាមួយនឹងខ្យល់កន្ទ្រាក់ ក៏បានបណ្តាល ឲ្យលំនៅដ្ឋានរបស់ប្រ ជាពលរដ្ឋចំនួន១០ខ្នង ស្ថិតភូមិសាស្ត្រស្រុក ដំណាក់ចង្អើរ ត្រូវរងការខូចខាត ដោយសារអំណាច គ្រោះធម្មជាតិ ក្នុងនោះមានផ្ទះ០៣ខ្នង នៅភូមិរនេស ឃុំពងទឹក និង០៧ខ្នងទៀត ស្ថិតក្នុងភូមិអំពេង ឃុំអង្កោល នៃស្រុកដំណាក់ចង្អើរ ខេត្តកែប៕  ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *