ពលករខ្មែរម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅស្រុក ថៃសង្ស័យដោយជម្ងឺ គាំងបេះដូង


ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរធ្វើការនៅស្រុក ថៃ ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅស្រុកថៃសង្ស័យថាដោយសារជម្ងឺ គាំងបេះដូងនៅព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០នៅក្នុងបន្ទប់ទឹកនៅប្រទេស ថៃ។សមត្ថកិច្ចថៃបានប្រាប់មកសមត្ថកិច្ចខ្មែរថាជនរងគ្រោះមានឈ្មោះ
ឈ្មោះ អិត ប្រុស អាយុ៣៦ឆ្នាំ ស្រុកកំណើតរស់នៅភូមិចែកអង្ករ ឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។សមត្ថកិច្ចថៃបានបញ្ជាក់ឲ្យដឹងទៀតថានៅថ្ងៃកើតហេតុនោះប្រជាពលរដ្ឋបានប្រទះឃើញសពដេកស្លាប់ក្នុងបន្ទប់ទឹក ក្នុងផ្ទះ នៅប្រទេសថៃ នៅឃុំបាងលះមុង ស្រុកមឿងផាត់តាយ៉ា ខេត្តឈុនបុរី។ក្រោយពីកើតហេតុហើយសពត្រូវបានក្រុមគ្រូពេទ្យនិងសមត្ថកិច្ចចុះត្រួតពិនិត្យរួចធ្វើការសន្និដ្ឋានថា សពជនរងគ្រោះនេះប្រហែសស្លាប់ដោយជម្ងឺគាំងបេះដូង សពក្រោយពីធ្វើការពិពិនិត្យរួចហើយសមត្ថកិច្ចថៃដឹកតាមរថយន្តយកមកប្រគល់ទៅឲ្យក្រុមគ្រួសារសពនៅតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅវេលាម៉ោង៧ ព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។ក្រោយពីមកដល់ច្រកទ្វារប៉ោយប៉ែតក៏ធ្វើការប្រគល់ទៅឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះសពតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *