ផលិតផលសាច់ជ្រូកទំងន់៤៥០០គីឡូក្រាម នាំចូលខុសច្បាប់ត្រូវបានមន្ត្រីជំនាញចាប់បំផ្លាញចោល

បន្ទាយមានជ័យ៖ ផលិតផលសាច់ជ្រូកទំងន់៤៥០០គីឡូក្រាម នាំចូលខុសច្បាប់ត្រូវបានមន្ត្រីជំនាញ គយចល័តក្រសួងប្រចាំខេត្តបន្ទាយមានជ័យ និងមន្ត្រីពេទ្យសត្វនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានសហការបង្ក្រាប យកមកកម្ទេចចោលនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ​២០២០ នាំទៅរណ្តៅកប់ និងដុតកម្ទេចបំផ្លាញចោលនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

មន្ត្រីគយបានឲ្យដឹងថា ផលិតផលជ្រូកដែលលួចនាំចូលពីប្រទេសថៃតាមច្រករបៀង និងដឹកជញ្ជូនខុសច្បាប់ ចូលក្នុងប្រទេសកម្ពុជាកាលពីអាធ្រាត្រថ្ងៃទី៥ខែឧសភាឆ្នាំ២០២០ លើផ្លូវជាតិលេខ៥ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ផលិតផលសាច់ជ្រូកមាន សាច់ ឆ្អឹងជំនី និងគ្រឿងក្នុង ចំនួន៧៥កេសស្មើនឹងទម្ងន់៤៥០០គីឡូក្រាម។

លោកហ៊ុយ ទូច អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានឲ្ដឹងដែរថាការបង្ក្រាបបានផលិតសាច់ជ្រូកខាងលើ គឺទី១.ជាការនាំចូលអត់ច្បាប់អនុញាត និងខុសនឹងសារាចរណ៍លេខ០៧ របស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ជម្ងឺឆ្លង និងវិធាននៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទគឺនាំចូលខុសច្បាប់ពីប្រទេសថៃតាមច្រករបៀងដោយខុសច្បាប់ ទី.២ ការដឹកជញ្ជូនក្នុងប្រទេសកម្ពុជាដោយគ្មានច្បាប់អនុញ្ញាត ហើយខុសនឹងលក្ខណៈបច្ចេកទេសលើការវេចខ្ចប់ និងទី៣. វាប៉ះពាល់ដល់បរិមាណ គុណភាព សុវត្ថិភាពដល់អ្នកបរិភោគ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *