បន្ទាយមានជ័យ៖ ចាំមិត្តយកថ្នាំញៀនអោយជក់ ដាក់កាំបិទជាប់ខ្លួនច្រើនដើមខ្លាចមានក្រុមផ្សេងមកដណ្តើម ត្រូវអាវុធហត្ថចាប់វាយខ្នោះ កាលពីវេលាម៉ោង១២រំលងអាធ្រាតុ ឈានចូលថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២០ ចំណុចវត្តថ្មី ស្ថិតក្នុង ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យ ទាំង២មាន ឈ្មោះ ចក់ លីន និង ឈ្មោះ ង៉ែត ជឺយ រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកបញ្ជាក់ថា នៅយប់កើតហេតុ កម្លាំងកងរាជអាវុធហត្ថបានចុះល្បាតការពារសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងក្រុងដូចសព្វមួយដង តែដល់ចំណុចកើតហេតុឃើញជនសង្ស័យពីរនាក់ឈររ៉េរ៉ មានការសង្ស័យក៏សួរនាំ ហើយក៏ឃើញកាំបិទចំនួន៧ដើម។ ក្រោយពីសាកសួរជនសង្ស័យបាន សារភាពថាខ្លួន គេឈរលើផ្លូវនោះរង ចាំឲ្យមិត្តភ័ក្រយក ថ្នាំញៀនមក ជក់ហើយកាំបិត ទាំងអស់នេះពួកគេដាក់ តាមខ្លួនដើម្បីការពារ ខ្លួនក្រែងមានក្រុមផ្សេងមករំខាន។
ក្រោយពីបាន ចម្លើយសារភាព និងវត្ថុតាងកម្លាំង ជំនាញព្រហ្មទណ្ឌ អាវុធហត្ថក្រុងបញ្ជូនមកបញ្ជាការដ្ឋាន អាវុធហត្ថខេត្តចាត់ការបន្ត ហើយជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ ការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថ ខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕