អភិបាលរងខេត្តកែប អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅភូមិថ្មី សង្កាត់ព្រៃធំ


(ខេត្តកែប)៖ នៅថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូន ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នេះ លោក ងិន ងិនដា អភិបាលរងខេត្តកែប និងជាអនុប្រធានក្រុមការងារចុះជួយភូមិថ្មី និងលោកស្រី ដួង កែវចិន្ដា សមាជិកក្រុមព្រឹក្សាខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ បានអញ្ចើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងចែកស្បៀងអាហារមួយចំនួនដល់ប្រជាពលរដ្ឋដែលជួបការលំបាក១៣គ្រួសារស្ថិតនៅ ភូមិថ្មី សង្កាត់ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ចំពោះសម្ភារៈដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូ ទឹកត្រី សាប៊ូ ម៉ាស ខិតប័ណ្ណអប់រំ និងថវិកាមួយចំនួនផងដែរ។
ក្នុងឱកាសនោះដែរ លោក ងិន ងិនដា អភិបាលរងខេត្ត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យពួកគាត់ចេះរក្សាអនាម័យ ដោយត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត តាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវលាងសម្អាតដៃនឹងសាប៊ូ ឬអាល់កុលបានញឹកញាប់មុនកាន់ ចំនីអាហារ ហើយពេលចេញខាងក្រៅផ្ទះត្រូវពាក់ម៉ាស់ឱ្យបានជាប់ជាប្រចាំ ធ្វើបែបនេះដើម្បីបញ្ជៀសនូវការចម្លងមេរោគផ្សេងៗ ពិសេសបង្ការ ទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ ១៩ ដែលជាជំងឺមួយដ៏កាចសាហាវ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *