(ខេត្តបន្ទាយមានជ័យ)៖ មនុស្ស ប្រុស ស្រីត្រូវរងរបួស ធ្ងន់ ស្រាល ៧នាក់ដោយសារ គោយន្តបើក ដល់ចំណុចព្រំ ប្រទល់ឃុំ ជប់វារី នឹង ឃុំ រហាលឆ្លង ប្រឡាយបណ្តាល ឲ្យក្រឡាប់។ ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង៩ព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២០នៅចំណុច ព្រំប្រទល់ ឃុំ ជប់វារី នឹង ឃុំ រហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកអធិការ នគរបាលស្រុក ព្រះនេត្រព្រះបានប្រាប់ ឲ្យដឹងថានៅម៉ោង កើតហេតុនោះមាន គោយន្ត ១គ្រឿងដឹកមនុស្ស ពេញប្រហែល ជាង៧នាក់ បើកមកពីស្រុក ថ្មពួក ត្រឡប់មកផ្ទះវិញ ដល់ចំណុច ព្រំប្រទល់ ឃុំ ជប់វារី នឹង ឃុំ រហាល លូឆ្លងប្រឡាយ អូប្រដាកនិងអន្លង់ថ្ម ស្រាប់តែគោយន្តនោះក្រឡាប់ ធ្វើឲ្យរបួសមនុស្ស ៧នាក់របួស១ឈ្មោះ សោម រ៉ន ប្រុសអាយុ ៥៤ឆ្នាំ របួស ធ្ងន់ ២ឈ្មោះហាំ ហុន ស្រី អាយុ៥០ឆ្នាំ របួសធ្ងន់យកទៅ សង្គ្រោះនៅមន្ទីរ ពេទ្យខេត្ត មិត្តភាព កម្ពុជា ជប៉ុន ស្រុកមង្គល់បូរី ៣ឈ្មោះ លិញ តឿយប្រុស អាយុ៥២ឆ្នាំ អ្នកបើក របួសស្រាល៤ឈ្មោះប្រុក ម៉ា ស្រីអាយុ៧០របួសស្រាល៥ ឈ្មោះប្លោក ថេង ស្រីអាយុ ៤២ ឆ្នាំ របូសស្រាល ៦ឈ្មោះហាំ ហូន ស្រីអាយុ ៤៩ឆ្នាំ របួសស្រាល៦អៀម វុធ ស្រី អាយុ ៤០ឆ្នាំ របួសស្រាលទាំង៧ នាក់៥នាក់រស់នៅ ភូមិប៉ោយស្វាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ ២នាក់នៅក្នុងខេត្ត បន្ទាយមានជ័យ។
លោកអធិការនគរបាល ស្រុកបានបញ្ជាក់ ឲ្យដឹងអៀតថាក្រោយ ពីនគរបាលធ្វើកំណត់ ហេតុហើយគោ យន្តយកទៅផ្ទះ វិញនិងអ្នករបួស ស្រាលទៅផ្ទះរៀងខ្លួន៕