(ខេត្តកែប)៖ នៅព្រឹកថ្ងៃព្រហស្បត៍ ១រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នេះ លោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែប លោក អ៊ូ ពៅ សមាជិកក្រុមប្រឹក្សាខេត្ត រួមដំណើរជា មួយដោយ គណ:អភិបាលក្រុងកែប ក្រុមការងារចុះ ជួយភូមិអូរក្រសារ ក្រុមប្រឹក្សា សង្កាត់អូរក្រសារ និងក្រុមការងារ យុវជនគណបក្សខេត្ត សសយក សយសស បានអញ្ចើញចុះ ជួបសំណេះសំណាល និងនាំយកនូវសម្ភារ: មួយចំនួនសម្រាប់ឧបត្ថម្ភ ដល់គ្រួសារជួបបញ្ហា ខ្វះខាតក្នុងជីវភាព ស្ថិតក្នុងសង្កាត់ អូរក្រសារ ក្រុងកែប ខេត្តកែប។
អំណោយដែល ត្រូវផ្តល់ជូន សម្រាប់ប្រជាពលរដ្ឋ ចាស់ជរាចំនួន៤គ្រួសារ ដោយមួយគ្រួសារ ទទួលបាន អង្ករ មី ទឹកត្រី ទឹកស៉ីអ៉ីវ ត្រីខ សាប៊ូProtex អាល់កុល ម៉ាស់ ក្រម៉ា និងថវិកាចំនួន ២០.០០០រៀល។ ដោយឡែក គ្រួសារមួយដែល មានកូនភ្លោះចំនួន៣នាក់ ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ក៏ត្រូវបានទទួល នូវថវិកាចំនួន ៥៥០,០០០ រៀល ផងដែរ។
ឆ្លៀតក្នុងឱកាសចុះជួប សំណេះសំណាល នេះដែរ លោក សោម ពិសិដ្ឋ អភិបាលរងខេត្ត ក៏បានធ្វើ ការផ្ដាំផ្ញើ និងផ្សព្វផ្សាយណែ នាំដល់បងប្អូន ប្រជាពលរដ្ឋត្រូវ ប្រឹងប្រែងរកស៊ី ទទួលទាន ត្រូវចាកឆ្ងាយពី ល្បែងស៊ីសង និងត្រូវចូលរួម ចំណែកជាមួយរាជ រដ្ឋាភិបាលក្នុង ការអនុវត្ត និង ទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ តាមសារអប់រំណែនាំ របស់ក្រសួងសុខាភិបាល និងត្រូវអនាម័យជាប្រចាំ គឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាតជានិច្ច៕