ខេត្តតាកែវ:ចាប់ទាំងអ្នកជក់ ទាំង ម្ចាស់ ផ្ទះសំណាក់១៤នាក់ ករណីករណីគ្រឿងញៀននៅក្រុងដូនកែវ មនុស្ស ចំនួន១៤នាក់ ដែល ក្នុង នោះ រួម មានទាំង ម្ចាស់ ផ្ទះ សំណាក់ ម្នាក់ផង ត្រូវ បាន កម្លាំងកង រាជអាវុធហត្ថ ខេត្ត តាកែវ ធ្វើ ការ ឃាត់ ខ្លួន នៅព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២០នេះ នៅចំណុច ផ្ទះ សំណាក់ យីហោ៦៦ ស្ថិត ក្នុង ភូមិ ព្រហូត សង្កាត់ រកាក្រៅ ក្រុង ដូនកែវ ពាក់ព័ន្ធ ករណី រក្សា ទុក និង ប្រើប្រាស់ គ្រឿងញៀន។
តាម របាយការណ៍ បញ្ជាក់ថា ម្ចាស់ ផ្ទះ សំណាក់ នោះ មាន ឈ្មោះ ហិន ហាក់ ភេទ ប្រុស អាយុ ៣៦ឆ្នាំ, ចំណែក ភ្ញៀវទាំង ១៣នាក់ មាន ស្រី ៦នាក់ និង ប្រុស ៧នាក់។
សម្រាប់វត្ថុតាងដែល ដកហូត បាន រួម មាន៖ ម្ស៉ៅក្រាមសថ្លាសង្ស័យជាថ្នាំញៀនចំនួន04កញ្ចប់ សំភារៈសេពថ្នាំញៀនមួយចំនួនធំ ដាវដែកចំនួន03ដើម ម៉ូតូចំនួន04គ្រឿង
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យជំនាញចាត់ការតាមនិតិវិធី៕