លោក កែន សត្ថា ដឹកនាំមន្ត្រី ចុះអប់រំផ្សព្វផ្សាយ និងអប់រំស្តីពីការបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមខ្នងផ្ទះ


(ខេត្តកែប)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២០ នេះ លោក កែន សត្ថា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម កម្ពុជាខេត្តកែប បានដឹកនាំមន្រ្តី ក្រុមប្រតិបត្តិសា ខាកាកបាទក្រហម អនុសាខាស្រុក ដំណាក់ចង្អើ អ្នកស្ម័គ្រចិត្តកាក បាទក្រហម និងអាជ្ញាធរមូលដ្ឋាន បានចុះអប់រំផ្សព្វ ផ្សាយដោយចាក់មេក្រូ និងអប់រំផ្ទាល់ទៅ តាមខ្នងផ្ទះនឹងទី ប្រជុំជន(ផ្សារ អាហារដ្ឋាន) ស្តីពីវិធានការ ការពារជំងឺឆ្លងកូវីដ១៩ ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្នុងនោះ លោក កែន សត្ថា ក៏បានណែនាំដល់ ប្រជាពលរដ្ឋដែលរស់ នៅតាមសហគមន៍ និមួយៗ ឱ្យចេះរក្សាអនាម័យ ឱ្យបានជាប់ជាប្រចាំ ពិសេសត្រូវរស់នៅស្អាត ត្រូវលាងសម្អាត ដៃនឹងសាប៊ូឬអាល់ កុលឱ្យបានញឹកញាប់មុន នឹងចាប់កាន់នំ ចំណីអាហារ។
ជាមួយគ្នានេះ លោក កែន សត្ថា ប្រធានគណៈ កម្មាធិការសាខា កាកបាទក្រហម កម្ពុជាខេត្តកែប ក៏បានចែកជូននូវ ម៉ាស់,សាប៊ូ, អាល់កុល និងផ្ទាំងរូបភាពតូចធំ មួយចំនួនដល់ ប្រជាពលរដ្ឋផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *