ពលករខ្មែរ៦៨នាក់ដេកអត់បាយទឹកនៅក្នុងព្រៃកំបានទាហានថៃសង្គ្រោះទាន់ព្រោះចាញ់បោកមេខ្យល់់បោះបង់ចោល


ខេរត្តបន្ទាយមានជ័យ៖ ពលករចង់ទៅធ្វើការនៅស្រុកថៃ ប្រុស ស្រី មានតាំងពីក្មេង៦៨នាក់ ចាញ់បោកមេខ្យល់កំបានទាហានថៃសង្គ្រោះទាន់កុំអីស្លាប់នៅក្នុងព្រៃអស់បាត់ទៅហើយព្រោះចាញ់ចោកមេខ្យល់។ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៩ ខែឧសភាឆ្នាំ ២០២០ត្រង់ចំណុច ជិត ភូមិណងពឺ ស្រុកអរញ្ញ ខេត្តស្រ:កែវទល់មុខ និង វត្ត៩៣ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចថៃបានឲ្យដឹងថាដោយសារជម្ងឺ កូវីត .១៩រាតបាតពេញពិភពលោកពិសេសប្រទេថៃ ធ្វើឲ្យជនជាតិថៃ កើតជម្ងឺនេះមានស្លាប់ មានឆ្លង បង្ខំឲ្យនាយករដ្ឋមន្ត្រីថៃប្រកាសប្រទេសគ្រាមានអាសន្ន រោងចក្រត្រូវបិតទាំងស្រុង ពលករខ្មែរបង្ខំចិត្តចាកចេញពីស្រុក ថៃស្ទើរអស់ រហូតមកដល់សព្វថ្ងៃនេះប្រទេសថៃមិនទាន់ដំណើរការដូចមុននោះឡើយព្រោះសំអាងថាជំងឺកូវីដ. ១៩ មិនទាន់បានធូរស្បើយនៅឡើយប្រជាជនថៃមានការប្រុងប្រយ័ត្នទាំងអស់គ្នា។សមត្ថកិច្ចថៃបានបញ្ជាក់ទៀតថាអ្វីៗមិនទាន់ដំណើរការនៅឡើយដូច្នេះពករខ្មែរទាំងអស់ចង់មកធ្វើការនៅថៃប្រយ័ត្នចាញ់បោកមេខ្យល់។

ជាក់ស្តែងនៅព្រឹក ថ្ងៃទី៩នេះទាហានឈុតខ្មៅបានប្រទះឃើញប្រជាពលរដ្ឋខ្មែរមានប្រុស ស្រី និងក្មេងចង់ទៅធ្វើការនៅស្រុកថៃចាញ់បោកមេខ្យល់ដេកដាច់បាយទឹកពេញព្រៃក្នុងនោះមាន ចំនួន ៦៨នាក់ ប្រុស ៣៧នាក់ ស្ត្រី ចំនួន២៥នាក់ក្មេង៦នាក់ ត្រូវបាន កងទ័ពឈុខ្មៅ ថៃ ឈរជើង តាមខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុច ជិត ភូមិណងពឺ ប្រទះញើញឲ្យបាយទឹកហូប។ លោក នាយមេប៉ុស្តិ៍ ទាហ៊ាន ឈុត ខ្មៅ ថៃឈ្មោះ ភូងកង ប៊ិនបានឲ្យដឹងថាក្រុមទាហានរបស់លោកបានឃាត់ទុកពលករខ្មែរខុសច្បាប់ បាញ់បោកមេខ្យល់នោះ យកមកប៉ុស្តិ៍ចេញថវិការផ្ទាល់ខ្លួន ទិញអាហារឲ្យពលករទាំងនោះ ហូបចុក ហើយនិងបញ្ជូន មកតាមច្រកអូរបីជាន់ធ្វើការទំនាក់ទំនងឲ្យសមត្ថកិច្ចខ្មែរមកទទួលយកវិញ។

លោកបានបន្តទៀតថានៅក្រោយៗទៀតថវិការ របស់លោកអស់ហើយមិនអាតជួយពលករខ្មែរបន្តទៅទៀតបានទេ លោកស្នើរ សុំឲ្យខាងកម្ពុជាជួយទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ផង ណាមួយសព្វថ្ងៃនេះ វីរុសកូវីដ. ១៩ កំពុងតែរាតត្បាតផង ម៉្យាងវិញទៀត ជៀសវៀងពលករទាំងនោះចាញ់បោកមេខ្យល់ផង ព្រោះដឹងថា មេខ្យល់ យកលុយពីពលករម្នាក់ ២.៥០០បាត ហើយមិនបានជូនដល់គោលដៅទេ។លោកបានបញ្ជាក់ទៀតថាពលករទាំងនោះ ត្រូវបានមេខ្យល់ លួចនាំចូលតាមកន្លែងផ្សេង ត្រូវបានកំលាំង របស់លោក ចុះល្បាត ជួបតាមដុបតាមព្រៃនៃទឹកដីថៃ ហើយត្រូវបានទាហ៊ានថៃ ចាប់បញ្ជូនមកកន្លែង ប៉ុស្តិ៍របស់លោក និងរៀបចំបញ្ជូន ពលករទាំងនោះមកកម្ពុជាវិញតាមច្រកអូរបីជាន់ ក្នុងស្រុអូរជ្រៅ ខេត្តបន្ទាយមានជ័យ អស់ហើយ៕(សឿន វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *