រដ្ឋបាលខេត្តកំពត ធ្វើពិធីប្រគល់ និងទទួល ព្រះរាជក្រឹត្យ ផ្ដល់សញ្ជាតិខ្មែរ ព្រមទាំងប័ណ្ណ កម្មសិទ្ធដីធ្លីចំនួន០៧កន្លែង ជូនដល់ លោក អូប្រាយអិន ហ្សកអាឡិន ហៅ (ថម )ជនជាតិអាមេរិក សញ្ជាតិអាមេរិក


(ខេត្តកំពត)៖ កាលពីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពត បានធ្វើពិធីប្រគល់ និងទទួលព្រះរាជក្រឹត្យ តាមត្រាស់បង្គាប់ របស់ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ដើម្បីផ្ដល់សញ្ជាតិខ្មែរ ជូនដល់ជនជាតិ អាមេរិកសញ្ជាតិអាមេរិក ម្នាក់មានសិទ្ធស្នាក់ និងរស់នៅក្នុងប្រទេស កម្ពុជា ព្រមទាំងប័ណ្ណ កម្មសិទ្ធដីធ្លី ចំនួន០៧កន្លែង។
ពិធីនេះធ្វើឡើង ក្រោមវត្តមានចូលរួម ពីលោក ជាវ តាយ អភិបាលនៃ គណៈអភិបាលខេត្ត លោក ដួង តារា ជំនួយការផ្ទាល់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងវត្តមាន លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំ អង្គភាព ចំណុះសាលាខេត្ត និងអាជ្ញាធរមូល ដ្ឋានពាក់ព័ន្ធផងដែរ។
លោក ដួង តារា ជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុនសែន បានលើកបញ្ជាក់ថា ស្របតាមការ ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោហ៊ុន សែនដែលតែងតែ បានចាត់ទុកអាមេរិក គឺជាមិត្តភក្កិល្អជាមួយ កម្ពុជា ។
ហើយក្នុងករណីលោក (ថម) កន្លងមកនេះមាន ការរំលោភបំពាន ពីដៃគូរកស៊ីជាមួយគ្នា នឹងមានដំណោះ ស្រាយរកយុត្តិធម៌ តាមគោលការណ៍ ឈ្នះឈ្នះទាំងអស់គ្នា ដែលដំណោះស្រាយ នេះត្រូវបានសម្ដេចតេ ជោមានការកោត សរសើរនិងគាំទ្រ យ៉ាងខ្លាំង។
ហើយចំពោះករណី លោក(ថម)នេះដែរ រាជរដ្ឋាភិបាល គឺសម្ដេចតេជោ ជាប្រមុខដឹកនាំ នៅពេលបានដឹងថា មានការរំលោភ បំពានពីដៃគូរក ស៊ីជាមួយគ្នា សម្ដេចតេជោ តែងតែមានការ អាណិតអាសូរ ជាពិសេស នៅពេលដឹងថា លោក (ថម) ត្រូវបានចូលនិវត្តន៍ហើយ សម្រេចចិត្តមក រស់នៅប្រទេស កម្ពុជា ដែលបានជ្រើស រើសទីតាំងខេត្តកំពត ជាកន្លែងជម្រើសចុង ក្រោយរបស់ជីវិតលោក ថែមទាំងពិនិត្យ ឃើញសកម្មភាព របស់លោក(ថម) មានគម្រោងផ្ទះ សម្បែងដីធ្លី និងស្រឡាញ់ប្រទេស កម្ពុជាដោយបេះដូង របស់គាត់ផ្ទាល់ សម្ដេចតេជោក៏ពេញចិត្ត សម្រេចទូលសុំ ព្រះមហាក្សត្រ ដើម្បីផ្ដល់សញ្ជាតិខ្មែរ ជូនលោក( ថម)ក្នុងក្ដី ស្រឡាញ់ពេញបេះ ដូងជាសមាជិក គ្រួសារខ្មែរតែមួយ។
ជាមួយឱកាសនោះ លោក ដួង តារា ក៏បានសម្ដែងក្ដីសង្ឃឹមថា ចាប់ពីពេលនេះ តទៅ លោក (ថម) និងធ្វើកិច្ចការ រស់នៅស្របតាម ច្បាប់ប្រទេសកម្ពុជា ហើយកិច្ចការខ្វះ ខាតត្រង់ណា សង្ឃឹមថារដ្ឋបាល ខេត្តកំពតនិងជួយ សម្របសម្រួល ដើម្បីធ្វើឱ្យការ រស់នៅលោក( ថម)នៅ ក្នុងប្រទេសកម្ពុជា យើងនេះសុខ សប្បាយទាំងអស់គ្នា។
ក្នុងឱកាសនោះដែរ លោក (ថម) ក៏បានសម្ដែងអំណរ គុណចំពោះសម្ដេច តេជោហ៊ុនសែន ដែលបានជួយ រកយុត្តិធម៌ព្រមទាំង បានផ្ដល់សញ្ជាតិខ្មែរ ដើម្បីជាសិទ្ធិរស់នៅ ស្រមច្បាប់ ក្នុងប្រទេសកម្ពុជា ដែលជាទឹកដី ដែលលោកស្រលាញ់ ពេញបេះដូងនៃជីវិត ចុងក្រោយរបស់លោក (ថម)ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *