ប្រជាពលរដ្ឋក្នុងភូមិ ដំណាក់ក្រឡាញ់ ខាងកើត ប្រតិកម្មរឿងគេ ចាក់ដីរំលោភយក ដីសាធារណៈរបស់ រដ្ឋយកធ្វើជាកម្មសិទ្ធិ

(ខេត្តកំពត)៖ ប្រជាពលរដ្ឋក្នុងភូមិ ដំណាក់ក្រឡាញ់ ខាងកើត ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត បាននិងកំពុងមាន ប្រតិកម្មយ៉ាង ពុះកញ្ជ្រោល ដោយសារមានគេ ចាក់លុបនិង ធ្វើរបង យកដីសាធារណៈរបស់រដ្ឋ ស្ថិតក្នុងភូមិ សាស្ត្រខាងលើ បំណងយក ធ្វើជាកម្មសិទ្ធិ។

ប្រតិកម្មនេះបានកើត ឡើងនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចខ្លោង ទ្វារវត្តអង្គដូនកែវ  ជាប់គល់ស្ពានធំ ផ្នែកខាងលិច ស្ថិតក្នុងភូមិដំណាក់ ក្រឡាញ់ខាងកើត ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។

តាមការបានអះអាង ពីប្រជាពលរដ្ឋ ឈ្មោះ ហ៊ុន ចន្តា រស់នៅក្នុងភូមិ សាស្ត្រខាងលើ បានរៀបរាប់ថា  ចំណុចដីដែល គេចាក់លុបហើយ ធ្វើរបងនេះជាដី បឹងធម្មជាតិរបស់រដ្ឋ ដោយកន្លង អាជ្ញាធរមូលដ្ឋាន  ក៏បានធ្វើការហាម ឃាត់មិនឱ្យចាក់ លុបយកដែរ ប៉ុន្តែគេនៅតែចាក់ដី បន្តរហូតហ៊ុមព័ទ្ធ របងបានសម្រេចដដែល។

ពលរដ្ឋខាងលើ បានបញ្ជាក់ទៀតថា ចំណុចដែលគេចាក់ រំលោភយកនេះមិន មែនជាដីវត្តនោះទេ គឺជាដីសាធារណៈ របស់រដ្ឋសុទ្ធសាធ តែពេលនេះត្រូវគេ ចាក់ដីលុបហើយធ្វើ របងយកដោយគ្មាន ញញើតច្បាប់។

ជុំវិញនឹងប្រតិ កម្មខាងលើ លោក ជួន សុភា អភិបាលរង ស្រុកកំពង់ត្រាច បានប្រាប់ នៅថ្ងៃដដែលនេះថា ក្នុងនាមជាអាជ្ញាធរ លោកនឹងរកដំណោះ ស្រាយដោយសន្តិវិធី ពោលគឺដោះស្រាយ តាមគោលការណ៍ឈ្នះ ឈ្នះ ដោយមុនដំបូងយើង នឹងឱ្យជំនាញវាស់វែង កំណត់ព្រំដីឱ្យបាន ជាក់លាក់ជាមុនសិន ទើបរកដំណោះ ស្រាយបាន ដោយសន្តិវិធី។

លោកអភិបាលរង ស្រុកបានបន្ថែមថា ដំណោះស្រាយបែបនេះ ពុំមានការលំបាក ទេព្រោះចំណុចនេះ ក៏មានប័ណ្ណកម្ម សិទ្ធិស្របច្បាប់ដែរ ម្លោះហើយយើងត្រូវ វាស់វែងកំណត់ដី កម្មសិទ្ធិឱ្យបានច្បាស់ លាស់ជាមុនសិន ដោយនៅសល់ ប៉ុន្មានគឺជាដី របស់រដ្ឋហើយ។

ជាមួយនេះ លោកអភិបាលរងស្រុក ក៏បានលើកឡើង ដោយសន្យាថានឹងរក ដំណោះស្រាយជូន ប្រជាពលរដ្ឋដោយ យុត្តិធម៌គ្មានលំអៀង ប្រសិនជាការវាស់ វែងឃើញថា មានករណីកេង រំលោភចូលក្នុងដីបឹងសាធារណៈ របស់រដ្ឋមែននោះ លោកនឹងឱ្យដក បង្គោលរបងចេញ វិញដោយគ្មានលក្ខខណ្ឌ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *