(ខេត្តកែប)៖ នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំជូន ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ នេះ លោក ងិន ងិនដា អភិបាលរងខេត្តកែប និងជាអនុប្រធាន ក្រុមការងារចុះ ជួយភូមិថ្មី លោក ជន សុផល សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ដួង កែវចិន្ដា សមាជិកក្រុម ព្រឹក្សាខេត្ត និងលោកស្រី អភិបាលក្រុងកែប ព្រមទាំងមន្រ្តីពាក់ ព័ន្ធមួយចំនួនផងដែរ បានអញ្ចើញ ចុះជួបសំណេះ សំណាលសួរសុខ ទុក្ខនិងចែកសម្ភារៈ ស្បៀងអាហារមួយ ចំនួនដល់អតីតយុទ្ធ ជនចំនួន២៩នាក់ ស្ថិតនៅ ភូមិថ្មី សង្កាត់ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ចំពោះសម្ភារៈដែលត្រូវផ្តល់ ជូនប្រជាពលរដ្ឋជា អតីតយុទ្ធជន ដោយក្នុងម្នាក់ៗ ទទួលបាន អង្ករ២០គីឡូ ទឹកត្រី សាប៊ូ ម៉ាស អាល់កុល ក្រមា ខិតប័ណ្ណអប់រំ និងថវិកាចំនួន ៤០,០០០ រៀល ផងដែរ។
ក្នុងឱកាសនោះ លោក ងិន ងិនដា អភិបាលរងខេត្ត បានលើកឡើងដោយ ជំរុញដល់ប្រជាពល រដ្ឋរស់នៅតាម សហគមន៍នីមួយៗ ត្រូវរក្សាសុខភាព ឱ្យបានរឹងមាំ ពិសេសត្រូវចេះ រក្សាអនាម័យជា ប្រចាំដើម្បីបង្ការទប់ ស្កាត់កុំឱ្យមានករណី ចម្លងមេរោគោផ្សេងៗ នៅក្នុងសហគ មន៍របស់យើង។
ជាមួយគ្នានេះដែរ លោក ងិន ងិនដា អភិបាលរងខេត្ត ក៏បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ដែលជាអតីតយុទ្ធជន ត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដោយត្រូវលាង សម្អាតដៃនឹងសាប៊ូ ឬអាល់កុលបាន ញឹកញាប់មុននឹងកាន់ ចំណីអាហារ ហើយពេលចេញខាងក្រៅ ផ្ទះត្រូវពាក់ម៉ាស់ ឱ្យបានជាប់ជាប្រចាំ ធ្វើបែបនេះដើម្បី បញ្ជៀសនូវការ ចម្លងជំងឺផ្សេងៗ ពិសេសបង្ការ ទប់ស្កាត់កុំឱ្យ ឆ្លងជំងឺកូវីដ ១៩ ដែលជាជំងឺមួយ ដ៏កាចសាហាវ និងរាតត្បាត ពេញពិភពលោក៕