(ខេត្តកំពត)៖ មជ្ឈដ្ឋានទូទៅបាន លើកឡើងថា មិនយូរទេ បឹងឈូកស្ថិតក្នុងភូមិបឹងធំ ឃុំអង្គសុរភី នឹងអនុញ្ញាតឲ្យចេញ ប្លង់រកម្មសិទ្ធិហើយ ព្រោះរដ្ឋបាលស្រុក កំពង់ត្រាចអនុវត្តតាមគោល ការណ៍ឈ្នះ ឈ្នះ របស់លោក អភិបាលខេត្តកំពត។
ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋដែល អាស្រ័យផលចំណុច បឹងឈូកទាំង៣៧គ្រួសារ នៃឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច គួរតែប្រញាប់ប្រញាល់ ដាក់សំណើរធ្វើប្លង់ បឹងឈូកដែរទៅ បើមិនបានច្រើន ក៏សុំត្រឹម ឈ្នះៗដែរ។
ចំពោះគម្រោងចេញ ប្លង់បឹងធម្មជាតិឲ្យ ពលរដ្ឋកាន់កាប់ដោយ ស្របច្បាប់បែបនេះ គេរំពឹងថា អនាគតភូមិសាស្ត្រ ផ្ទៃបឹងឈូកខាងលើពិត ជាបាត់រូបរាងគ្មានសល់ ព្រោះបឹងធម្មជាតិដែល បន្សល់ពីដូនតាទាំងប៉ុន្មាន នឹងវិនាសសាប សូន្យមិនខាន។
សូមជម្រាបថា បឹងឈូកដែលអាជ្ញា គ្រោងចេញប្លង់ កម្មសិទ្ធិជូន លោកតា សំ អេន គឺជាជ្រលងបង្ហូរ ទឹកនិងជាបឹងធម្មជាតិ សម្រាប់ប្រើប្រាស់រួមគ្នា ដែលមានក្បាល ដីជាប់ផ្លូវជាតិ ជិត១០០ម៉ែត្រ ប៉ុន្តែបន្ទាប់ពីដីនៅចំណុចបឹង ឈូកមានតម្លៃមហាសាល បុគ្គលមួយគ្រួសារ ប្តីឈ្មោះ សំ អេន ប្រពន្ធឈ្មោះ សេង យិ រស់នៅភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត បានពឹងពាក់ឲ្យ មន្ត្រីលោភលន់ពីរ បីនាក់គូសប្លង់បង្ហាញ ទីតាំងដើម្បីស្នើសុំធ្វើ ប្លង់បឹងឈូកនេះ សម្រាប់វាស់ចែកគ្នា។
ក្រោយពីមានការ ទន្ទ្រានបឹងឈូក ប្រជាពលរដ្ឋដែល រស់នៅភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ជិត២០០គ្រួសារក៏ បានជំទាស់តវ៉ា ដោយមិនអនុញ្ញាត ឲ្យបុគ្គលមួយគ្រួសារខាង លើបំពានបឹងឈូកនេះ យកធ្វើជាសម្បតិ្តឯក ជននោះឡើយ ព្រោះចំណុចនេះ ជាផ្លូវបណ្តោះទឹកជំនន់ ហើយករណី ទន្ទ្រាននេះក៏បាន ស្ងប់ស្ងាត់រយៈពេលជាង មួយឆ្នាំមកហើយ ដោយខណៈនោះ រដ្ឋបាលស្រុកក៏ បានទប់ស្កាត់យ៉ាងអហង្កា ដាច់ខាតមិនព្រម ចុះហត្ថលេខាដើម្បីចេញ ប្លង់កម្មសិទ្ធិជូនបុគ្គលមួយ គ្រួសារនោះឡើយ។
ស្រាប់តែនៅរសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ អាជ្ញាធរស្រុក កំពង់ត្រាច បានកោះហៅប្រជា ពលរដ្ឋក្នុងភូមិដាស ស្គរប្រមាណ១០នាក់ ដើម្បីប្រជុំជូនដំណឹង ដល់ប្រជាពលរដ្ឋដើម្បី ចេញប្លង់ឲ្យលោកតា សំ អេន ឲ្យបានរួចរាល់ ដោយការប្រជុំនេះ មិនអនុញ្ញាឲ្យ អ្នកសារព័ត៌មាន ថតយករូបភាពទៅ ផ្សព្វផ្សាយឡើយ..។
ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុង ភូមិសាស្ត្រឃុំបឹង សាលាខាងជើង ស្រុកកំពង់ត្រាច សំណូមពរដល់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត មេត្តាជួយតាមដាន វាយតម្លៃរាល់បញ្ហា ប្រឈម ផលប៉ះពាល់ និងពិនិត្យរាល់សកម្មភាព ការងាររបស់មន្ត្រី ថ្នាក់ក្រោមផង តើមន្ត្រីទាំងនោះអនុ វត្តបានត្រឹម ត្រូវដែរឬទេ?៕ ដោយលោក សេង ណារិទ្ធ