(ខេត្តបន្ទាយមានជ័យ)៖ ស្រុកមង្គលបូរី និង ក្រុងសិរីសោភ័ណ មានព្រំប្រទល់ជាប់ ក្នុងនោះក៏មាន ឃុំ និងសង្កាត់ជាប់គឺ ឃុំបត់ត្រង់ និង សង្កាត់អូរអំបិល ទាំងពីរឃុំ សង្កាត់នេះពុំមាន ព្រំខណ្ឌឲ្យបានជាក់លាក់ នោះទេទើបធ្វើឲ្យ មានមន្ទិលការសង្ស័យ រវាងប្រជាពលរដ្ឋទាំង២ ឃុំ សង្កាត់នេះ ជាយូរអង្វែង ណាស់មកហើយដូច្នេះ ប្រធាន ឃុំ និង ចៅសង្កាត់សំណើរ ចាត់ឲ្យមន្ត្រីបច្ចេកទេស សុរិយោដីចុះជួយ វាសវែងកំណត់ ព្រំប្រទល់រវាង ឃុំបត់ត្រង់ និងសង្កាត់អូរអំបិល ក្នុងស្រុកមង្គលបូរី និងក្រុងសិរីសិភ័ណ ឲ្យបានជាក់លាក់ផង។
លុះនៅព្រឹក ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ២០២០នេះ លោក អោមចន្ថា អភិបាលរង ខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំ មួយដើម្បីរកដំណោះ ស្រាយបញ្ចប់ការកំណត់ ព្រំប្រទល់រវាងឃុំ សង្កាត់ទាំង២នេះ ដោយមានការចូល លោកណង វុទ្ធី នាយករងរដ្ឋបាល សាលាខេត្ត លោកស្រីធូណាគ្រី ចៅសង្កាត់អូរអំបិល លោកសៃឡៅ មេជុំបត់ត្រង់ និងមន្ត្រីពាក់ព័ន្ធ ជាច្រើននាក់ នៅសាលាឃុំបត់ត្រង់ ក្នុងស្រុកមង្គលបូរី ។
ក្នុងកិច្ចជុំនោះយោង តាមសំណូមពរ របស់ប្រជាពលរដ្ឋ ដែលមានដីស្រែ ស្ថិតនៅតំបន់ជាប់ ព្រំប្រទល់រវាង ឃុំបត់ត្រង់ ស្រុកមង្គលបូរី និងសង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ បានសំណូមពរឲ្យ មានការវាស់វែងកំណត់ ព្រំប្រទល់ឲ្យ បានជាក់លាក់ ដើម្បីឲ្យពួកគាត់ បានជីកប្រឡាយយក ទឹកស្រោចស្រពដំណាំស្រូវ និងកាយអាចម៍ដី ចាក់ពង្រាបធ្វើជាផ្លូវធ្វើរដំ ណើរ និងដឹកជញ្ជូន កសិផលរបស់ពួក គាត់ឲ្យបានស្រួលទៀតផង។
ក្នុងនោះលោក អោមចន្ថាបាននិយាយ ក្នុងអង្គប្រជុំថាយោង តាមសំណើរលេខ ០៥៩ចុះថ្ងៃទី ២ ខែមេសា ឆ្នាំ២០២០នេះរបស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ បានចាត់តាំងឲ្យ ក្រុមការងារចំរុះ ថ្នាក់ខេត្តដើម្បី សម្រួលត្រួតពិនិត្យ លើភាពមិនច្បាស់ លាស់នៃព្រំប្រទល់ ឃុំបត់ត្រង់ និង សង្កាត់អូរអំបិល។
លោកបានបន្តទៀត ថាក្នុងការចុះវាស់ វែងដីព្រំប្រទល់ឲ្យ បានជាក់លាក់នោះ ប្រជាពលរដ្ឋទាំង២ ឃុំ និងសង្កាត់ ត្រូវចេះសាមគ្គី សម្របសម្រួលគ្នា នៅតាមព្រំដីរៀងៗ ខ្លួនចៀសវាងកើតរឿង ទំនាស់ហើយនៅពេល ដែលមន្ត្រីជំនាញ ចុះវាស់ឲ្យត្រូវចេះរក្សា ព្រំដីឲ្យបានគង់វង្ស ព្រោះមន្ត្រីជំនាញ មិនអាចចុះវាសជា លើកទី២ឲ្យ បានទៀតឡើយ។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថាយោង តាមប្រសាសន៍លោក ជាសុផារ៉ារដ្ឋមន្ត្រី ក្រសួងរៀបចំដែន ដីនគរូបនីយកម្ម និងសំណង់បាន បង្ហាញទិដ្ឋភាពបញ្ហា លើព្រំប្រទល់ដី ព្រោះវាមានសារ សំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ ត្រូវចេះ សាមគ្គី គ្នាចៀសវាង កុំឲ្យកើតមានទំនាស់ បញ្ហាព្រំដី ព្រំទល់ជាប់គ្នា ត្រូវពិនិត្យ ឲ្យបានច្បាស់។
ក្នុងនោះលោក អោមចន្ថាបាន ថ្លែងអំណគុណចំពោះ ប្រជាពលរដ្ឋដែលបាន ចូលរួមស្វែងយល់អំពី ព្រំប្រទល់ដីរវាង ឃុំ និងសង្កាត់ជាប់គ្នា ដើម្បីរួមចំណែក នូវសុវត្តិភាព កាត់បន្ថយទំនាស់ និងស្ថេភាពសង្គម និង ការអភិឌ្ឍន៍សេដ្ឋកិច្ចឲ្យ កាន់តែប្រសើឡើង ស្របតាមគោល នយោបាយរបស់រាជ រដ្ឋភិបាលដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី អាណត្តិទី៦នេះផងដែរ៕(សឿន វ៉ាន់ម៉ាន់លី)