ខេត្តព្រះសីហនុ ៖ ថ្ងៃ១២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០២និង៣០នាទី កម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីគ្រឿងញៀនមួយកន្លែង ស្ថិតនៅចំណុច ក្រុម៤៧ ភូមិ៥ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ នៅពេលដែលមុខសញ្ញាប្រព្រឹត្តបទល្មើសជាក់ស្តែងត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់(ប្រុស)។
ជនសង្ស័យទាំង៤នាក់ ១.ឈ្មោះ ណុប បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ កម្រិតវប្បធម៌ៈថ្នាក់ទី១១(ថ្មី)ស្រុកកំណើត ស្រុកបន្ទាយមាស ខេត្តកំពត ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ។ ២.ឈ្មោះប៊ុន ណារ័ត្ន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ កម្រិតវប្បធម៌ៈថ្នាក់ទី៧(ថ្មី) ស្រុកកំណើត ឃុំសាមគ្គី ស្រុកព្រៃនប់ ក្រុង/ខេត្តព្រះសីហនុ ទីលំនៅបច្ចុប្បន្ន ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ៣.ឈ្មោះឈួន សាក់នីកា ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ផាស់អេបកម្រិតវប្បធម៌ៈថ្នាក់ទី១២(ថ្មី) ស្រុកកំណើត ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្ន សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។ ៤.ឈ្មោះ ជិន សុកអេង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ផាស់អេប កម្រិតវប្បធម៌ៈថ្នាក់ទី១២(ថ្មី) ស្រុកកំណើត ស្រុកស្វាយប៉ោ២ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្ន សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។
ដកហូតបានវត្ថុតាង ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន ២២កញ្ចប់ មេតំហ្វេតាមីន WY ចំនួន ៨គ្រាប់ និង០១កញ្ចប់តូច កែវសម្រាប់ជក់គ្រឿងញៀន ចំនួន០៧ ថង់ផ្លាស្ទិចសម្រាប់វិចខ្ចប់ថ្នាំញៀន០១ដុំ និងទូរស័ព្ទដៃចំនួន០៨គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគបាលក្រុងព្រះសីហនុ សួរនាំកសាងសំណុំរឿងដើម្បីបញ្ជូនទៅកម្លាំងនគរបាលជំនាញខេត្តចាត់ការបន្ត៕