ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដ ដឹកនាំក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត និងបុគ្គលិកធនាគាអេស៊ីលីដាខេត្ត អញ្ជើញចុះប្រគល់កាត អេ ធី អឹម(ATM)បើកបៀវត្សតាមប្រព័ន្ធធនាគា អេស៊ីលីដា ជូនដល់មន្រ្តីនគរបាលជាតិ នៅបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ស្ថិតក្នុងភូមិជ្រោយស្លែង ឃុំ គិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ សរុបចំនួន១៦៨នាក់ ស្រី១នាក់។
ថ្លែងក្នុងឱកាសនោះដែរលោក វរសេនីយ៍ឯក ស្នងការរង បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត ណែនាំបន្ថែមដល់កងកម្លាំងនគរបាលក្រោមឱវាទត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ជាគំរូល្អដល់ប្រជាពលរដ្ឋ និងធ្វើអនាម័យ ដោយលាងដៃនិងសាប៊ូ ទឹកអាល់កុល មុនពេលចូលធ្វើការងារ ដើម្បីការពារ ការរីករាលដាលជម្ងឺកូវីដ(COVID-19)ផងដែរ៕