(ខេត្តបាត់ដំបង)៖ នៅរសៀលថ្ងៃ សុក្រ ៩រោច ខែ ពិសាខ ឆ្នាំជូត ទោស័ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ ពៅ ថាវុធ ស្នងការរងទទួល ការិយាល័យបណ្តុះ បណ្តាលដែលជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការ ដ្ឋាននគរបាល ខេត្តបាត់ដំបង បានអញ្ជើញក្នុង ពិធីប្រកាសនាយ ប៉ុស្តិ៍ស្តីទី នៅអធិការដ្ឋាន នគរបាលស្រុកថ្មគោល និងប្រកាសផ្អាកភារ កិច្ចបណ្តោះអាសន្នដល់ មន្រ្តីនគរបាលស្រុកថ្ម គោលចំនួន ០៥ រូបអោយទៅអនុ វត្តន៍វិន័យនៅស្នង ការដ្ឋានគរបាល ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ទោ ពៅ ថាវុធ ស្នងការរងទទួល ការិយាល័យ បណ្តុះបណ្តាល បានផ្តាំផ្ញើរដល់កង កម្លាំងទាំងអស់ឲ្យ អនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ ក្រសួងសុខាភិបាលស្ដី ពីការធ្វើអនាម័យជាប្រចាំ ដើម្បីទប់ស្កាត់ការរីក រាលដាលនូវ ជំងឺកូវីដ-១៩ ។
បន្ថែមពីបញ្ហានេះ លោកបានដាស់តឿន ឲ្យកងកម្លាំងគោរពនូវ ច្បាប់ចរាចរណ៍ជើង គោកថ្មីដែលបាន ដាក់ឱ្យអនុវត្តដើម្បីការពារ អាយុជីវិតយើងនឹង កាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍។