(ខេត្តមណ្ឌលគិរី)៖ នៅរសៀលថ្ងៃទី០៩ ខែកក្កដាឆ្នាំ២០១៩នេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ រងនៃកងយោធពល ខេមរភូមិន្ទជា មេបញ្ជាការកង រាជអាវុធហត្ថលើ ផ្ទៃប្រទេសនិងជា ប្រធានគណៈកម្មធិការដើម្បី ទប់ស្កាត់និងបង្ក្រាប បទល្មើសធនធាន ធម្មជាតិបានដឹក នាំកម្លាំងចុះបង្ក្រាប បទល្មើសព្រៃឈើទ្រង ទ្រាយធំនៅក្នុង ខេត្តមណ្ឌលគីរី និងឃាត់ខ្លួនបាន មនុស្សចំនួន៤នាក់ក្នុង នោះមានឧកញ៉ាសឹងសំអុល ប្រធានក្រុមហ៊ុនមេការចំនួន២នាក់និងអ្នកបើករថយន្ត១នាក់ព្រមទាំងដកហូតបានរថយន្តចំនួនជាង៤០គ្រឿងផងដែរ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិឱ្យដឹង នៅរសៀលថ្ងៃនេះថា នេះជាលទ្ធផលក្នុងកិច្ច ប្រតិបត្តិការណ៍បង្ក្រាប បទល្មើសព្រៃឈើ ទ្រងទ្រាយធំនៅក្នុង ខេត្តមណ្ឌលគីរី នេះកម្លាំងកងរាជ អាវុធហត្ថបានចាប់ ខ្លួនមនុស្សចំនួន៤នាក់ ដែលមានឧកញ៉ាសឹង សំអុលប្រធានក្រុមហ៊ុន មេការនិងអ្នករថយន្ត ព្រមទាំងដកហូតបាន រថយន្តជាង៤០គ្រឿង។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ទៀតថា រថយន្ដល្មើសផ្សេងៗទៀត ត្រូវបានឈ្មូញយក ទៅលាក់ទុកនៅក្នុងព្រៃ ហើយនៅពេល នេះកម្លាំងជំនាញ កំពុងរុករកយ៉ាងក្ដៅ គគុកផងដែរហើយ រថយន្តដដែលសមត្ថកិច្ច រកឃើញនៅក្នុងព្រៃ នឹងត្រូវបំផ្លាញចោល នៅទីនោះតែម្ដង។
លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា កន្លងទៅគណៈកម្មការជាតិ បានធ្វើការត្រួតពិនិត្យឃើញថា ទោះបីមានការផ្សព្វផ្សាយអប់រំ និងបង្ក្រាបបទល្មើស ព្រៃឈើជាបន្តបន្ទាប់ក៏ដោយ នៅតែមាន ការលួចបន្លំកាប់ឈើ ដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយខុសច្បាប់ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព។
លោកបានបន្តទៀតថា ដើម្បីថែរក្សាអោយបាន ព្រៃឈើគង់វង្ស គណៈកម្មការជាតិដើ ម្បីទប់ស្កាត់ និងបង្ក្រាបបទ ល្មើសធនធាន ធម្មជាតិ នឹងអនុវត្តវិធាន ការដូចក្រោម ទី១បុគ្គល ឬក្រុមហ៊ុន ដែលពាក់ព័ន្ធ ការប្រព្រឹត្ត ល្មើសច្បាប់នេះ នឹងត្រូវអនុវត្តវិធាន ការច្បាប់តឹងរ៉ឹង និងទី២ មធ្យោបាយ តាមរថយន្ត គោយន្ត ម៉ូតូ… ដែលពាក់ព័ន្ធ នឹងបទល្មើស ព្រៃឈើនេះ ត្រូវបានស្នើសុំ ទៅអាជ្ញាធរ មានសមត្ថកិច្ច ដើម្បីបំផ្លាញចោល នៅនឹងកន្លែង។
លោកឧត្តម សេនីយ៍ ក៏បានអំពាវនាវដល់ សមត្ថកិច្ចជំនាញ អាជ្ញាធរ មានសមត្ថកិច្ចគ្រប់ថ្នាក់ មេត្តារួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវខ្ពស់ និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ផ្លាស់ប្តូរផ្នត់គំនិត ពីការប្រកបមុខរបរកាប់ឈើ ដឹកជញ្ជូនឈើខុសច្បាប់ ទៅប្រកបមុខរបរស្របច្បាប់វិញ ដើម្បីរួមគ្នាការពារបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ។
សូមបញ្ជាក់ថា ប្រតិបត្តិការដ៏ក្តៅគគុកនេះ បានកើតមានឡើង បន្ទាប់ពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិ បានសម្រេចដាក់ ចេញនូវវិធានការថ្មីៗ បន្ថែមទៀត ដើម្បីរឹតបន្តឹងច្បាប់ ឲ្យបានតឹងរ៉ឹង និងសម្រេចឲ្យមានការ បំផ្លាញចោលមធ្យោបាយ ដឹកជញ្ជូនបទល្មើសព្រៃឈើ នៅនឹងកន្លែងតែម្តង៕ ដោយអ្នកប្រម៉ាញជាយដែន