(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃទី៦ខែ សីហាឆ្នាំ២០១៩ ឯកឧត្ដម ងួន រតនៈ អភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង បានដឹកនាំក្រុម ការងារខេត្ត រួមទាំងថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងខេត្ត អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែក នូវប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ដែលបានដោះ ស្រាយបញ្ចប់វិវាទ ដីធ្លី ដែលមាន ទំនាស់ជាយូរឆ្នាំ មកហើយ។
ក្នុងពិធីជួបជុំ សំណេះសំណាល ជាមួយប្អូនប្រជាពលរដ្ឋ ធ្វើឡើងនៅក្នុងបរិវេណ វត្តព្រៃព្រាល ស្ថិតក្នុងភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយមានការចូលរួមពី រដ្ឋបាលមូលដ្ឋាន ស្រុកបាណន់ និង ស្រុកបវេល ដែលមានភូមិសាស្ត្រ ព្រំប្រទល់ជាប់គ្នា ប្រជាពលរដ្ឋ ដែលទទួលបាន នូវប័ណ្ណកម្មសិទ្ធិដី ធ្លីនាឱកាសនោះ មានចំនួន ៥០ គ្រួសារ បានទទួលយក ដោយក្តីរាយ ។
នៅក្នុងឱកាស សំណេះណាលជាមួយ ប្រជាពលរដ្ឋ នេះផងដែរ ឯកឧត្តម ងួនរតនៈ អភិបាលនៃ ខណៈភិបាលខេត្តបាត់ បងបានកោតសរសើរ និងអោយតម្លៃខ្ពស់ចំពោះ លទ្ធផលនៃកិច្ចការងារ ខិតខំប្រឹងប្រែង យកចិត្តទុកដាក់ របស់ក្រុមការងារ គណៈកម្មាការដោះ ស្រាយវិវាទដីធ្លី និងរដ្ឋបាលគ្រប់ ថ្នាក់ ព្រមទាំងការ ចូលរួមគ្រប់ភាគីពាក់ព័ន្ធ បានធ្វើអោយដំ ណើរកាដោះស្រាយនេះ ប្រព្រឹត្តទៅ ដោយរលូនព្រម ទាំងមានការ យោគយល់ និងអធ្យាស្រ័យ គ្នាទៅវិញទៅមក។
ឯកឧត្តមងួនរតនៈ បានលើឡើងនិង បានកញ្ជាក់ទៀតថា ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុនសែន ជាអ្នកដឹកនាំ ប្រទេសជាតិ ជានិច្ចជាកាល លោកតែងតែ យកចិត្តទុកដាក់ និងធ្វើការ អភិវឌ្ឍន៍ប្រទេស លើគ្រប់វិស័យ ព្រមទាំង គិតគូរ អំពីសុខទុក្ខ ជាពិសេសលើជីវ ភាពរស់នៅរបស់ ប្រជាពលរដ្ឋ ជានិច្ច ជាក់ស្តែង មានឱកាសនេះ បងប្អូន បានទទួល នូវប័ណ្ណកម្មសិទ្ធិដីធ្លី គ្រប់គ្រងកាន់ កាប់ ស្របច្បាប់ រឹងមាំជា ផលប្រយោជន៍ ក្នុងការប្រកបមុខ របរចិញ្ចឹមជីវិត សម្រាប់ សេដ្ឋកិច្ចគ្រួសារ និង ជាមរត សម្រាប់តកូននិង តចៅទៅថ្ងៃក្រោយ ។
នៅក្នុងពិធិនេះ ផងដែរឯកឧត្តម ក៏បានរំលឹកបងប្អូន ប្រជាពលរដ្ឋផងដែរថា សូមឲ្យបងប្អូន ប្រជាពលរដ្ឋ រក្សានូវប័ណ្ណ កម្មសិទ្ធិដីធ្លីនេះ ឲ្យបានគង់វង់ សម្រាប់ជាផល ប្រយោន៍គ្រួសារ ។
សូមបញ្ជាក់ផងដែរថា ប័ណ្ណកម្មសិទ្ធិដីធ្លី ដែលបានចែក ជូនដល់ប្រជាពល រដ្ឋនៅក្នុងខេត្ត បាត់ដំបង គឺមានចំនួន ៣៥២.០០០ ប័ណ្ណ ប្រមូលទិន្នន័យ បាន ចំនួន ៣៦៥.០០០ ហើយ ៗ និងកំពុងដំណើរ ការបន្តទៀត ៕