(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នង ការនគរបាលរាជ ធានីភ្នំពេញ បានអញ្ជើញជួបជាមួយ មន្ត្រីនៃការិយាល័យ ចរាចរណ៍ និងមន្ត្រីចរាចរណ៍ តាមបណ្តាអធិការ ខណ្ឌទាំង១៤ ដែលមានមន្ត្រី ចូលរួមសរុប ចំនួន ៧២៨ នាក់ (បែកចែកជា៤ វេន ផ្សេងគ្នា) ដើម្បីផ្សព្វផ្សាយការ ប្រជុំដកពិសោធន៍ នៃការអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការន គរបាលជាតិ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមស្នងការ បានកោតសរសើរ ដល់កម្លាំងទាំងអស់ ដែលបានខិតខំទាំង យប់ថ្ងៃក្នុងគោល បំណងការពារ អាយុជីវិត ទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋ ជាលទ្ធផលនៃការអនុវត្ត រឹតបន្តឹងច្បាប់ ចរាចរណ៍រយ:ពេល ១៣ថ្ងៃកន្លងមកនេះ បានបង្ហាញជាលទ្ធ ផលវិជ្ជមាន ដោយកាត់បន្ថយ គ្រោះចរាចរណ៍បាន រហូតដល់ ៤០% ជាពិសេសធ្វើ ឲ្យអ្នកបើកបរភាគ ច្រើនបានចូលរួម គោរពច្បាប់ ដោយពាក់មួក សុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ គោរពភ្លើង និងស្លាកសញ្ញា ចរាចរណ៍ ។
ម្យ៉ាងវិញទៀតឯកឧត្តម ស្នងការបានណែ នាំដល់មន្ត្រីអនុវត្ត ច្បាប់ទាំងអស់ ត្រូវតែមានការ អត់ធ្មត់ខ្ពស់ មានអាកប្បកិរិយា និងសំដីសមរម្យជា មួយប្រជាពលរដ្ឋ ។
ឯកឧត្តមស្នងការ បានសង្កត់ធ្ងន់ថា ក្នុងពេលអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍នេះ បើមន្ត្រីណាប្រព្រឹត្តិ ខុសពីការណែនាំ របស់ថ្នាក់ដឹកនាំ មន្ត្រីនោះនឹងត្រូវ ដាក់ពិន័យ ក៏ដូចជាការអនុវត្ត តាមវិន័យកងកម្លាំង ។
ជាពិសេសឯក ឧត្តមស្នងការ បានបញ្ជាក់យ៉ាង ច្បាស់ដល់មន្ត្រីទាំង អស់ត្រូវតែធ្វើជាគំរូ ល្អដល់ប្រជាពលរដ្ឋក្នុង ការគោរពច្បាប់ចរាចរណ៍ ត្រូវតែពាក់មួកសុវត្ថិភាព មានស្លាកលេខ ពាក់ខ្សែក្រវ៉ាត់ និងកុំនិយាយទូរស័ព្ទពេលបើកបរ ( អាចនិយាយបាន ដោយប្រើកាស ) ។
ជាកិច្ចបញ្ចប់ឯកឧត្តម ស្នងការបានណែនាំ ដល់មន្ត្រីទាំងអស់ ត្រូវតែប្រុងប្រយ័ត្ន ក្នុងការថែទាំសុខភាព ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃជាមួយសាប៊ូ ឬទឹកអាល់កុលឲ្យ បានញឹកញាប់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លង រាលវីរុសកូវីដ១៩ ដោយអនុវត្តតាម ការណែនាំរបស់រាជ រដ្ឋាភិបាល និងក្រសួងសុខាភិបាល ៕