(ប្រទេសថៃ)៖កាលពីរសៀលថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច ចម្រុះថៃបានចុះត្រួត ពិនិត្យលំនៅស្នាក់ អាស្រ័យរបស់ ពលករខ្មែរ នៅចំណុចឃុំខ្លងលឹក ស្រុកអារ័ញ ខេត្តស្រះកែវ ប្រទេសថៃដើម្បី ត្រួតពិនិត្យនិង ទប់ស្កាត់ការឆ្លងដែន ចូលខុសច្បាប់ របស់ពលករខ្មែរ ក៏ដូចជាទប់ស្កាត់នូវ ជំងឺឆ្លងកូវិដ១៩ ចូលរួមទប់ស្កា ត់ជំងឺឆ្លង ពីប្រទេសមួយទៅ ប្រទេសមួយ។
បើយោងតាមគេហ ទំព័រសាព័រមានថៃបាន អោយដឹងថាក្នុងកិច្ច ប្រតិបត្តិការចុះត្រួត ពិនិត្យកម្លាំងសមត្ថ កិច្ចចម្រុះថៃបានចុះ ពិនិត្យជាប្រចាំក្នុងនោះ ក៏មានកម្លាំងចម្រុះ ដូចជាទាហ៊ាន ឈុតខ្មៅ តំរួតខ្លងលឹក និងកម្លាំង តំរួតអន្តោ ប្រវេសន៍ថៃព្រមទាំង មន្ត្រីពាក់ព័ន្ធជា ច្រើនទៀត។
ក្នុងការចុះត្រួតពិនិត្យនេះ ផងដែរកម្លាំងសមត្ថកិច្ច បានត្រួតពិនិត្យដោយកម្លាំង ជំនាញចុះទប់ស្កាត់ ពលករខ្មែរធ្វើការឆ្លង ដែនខុសច្បាប់ តាមរយៈមេខ្យល់ រស់នៅតាមព្រំដែន និងមានការនាំចូល តាមច្រកល្បៀង ហើយខ្លះទៀតក៏មាន ការបោះបង់ពលករ ចោលនៅក្នុងព្រៃ ធ្វើអោយអត់អាហារជាដើម។
សូមរំលឹកផងដែរថារយៈ ពេលប៉ុន្មានថ្ងៃចុង ក្រោយនេះកម្លាំង សមត្ថកិច្ចថៃសហការ ជាមួយកម្លាំង នគរបាលការពារ ព្រំដែនកម្ពុជាបាន ចូលរួមទប់ស្កាត់ បានពលករខ្មែរឆ្លង ដែនខុសច្បាប់ទាន់ ពេលវេលាជារឿយ នៅតាមព្រំដែនកម្ពុជា ថៃបានជាច្រើន នាក់ផងដែរ៕