(ខេត្តពោធិ៍សាត់)៖ បុរសម្នាក់បើករថយន្ត ជែងគោយន្តកន្រ្តៃ មួយគ្រឿងពីមុខ ក៏ជ្រុលបុកចូលផ្ទះ ប្រជាពលរដ្ឋបណ្ដាល ឲ្យដួលរាបដល់ដី រួមទាំងខូចខាត សម្ភារមួយចំនួនទៀត ។
ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ដ៍ កម្រនេះ បានកើតឡើងនា ព្រឹកថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នៅ ត្រង់ចំណុចផ្ទះ របស់ឈ្មោះ សុះ សា ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ស្ថិតក្នុងភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
របាយការណ៍ នគរបាលស្រុកក្រគរ បានឲ្យដឹងថាក្រោយ កើតហេតុអ្នកបើកបរ រថយន្ដ(គេចខ្លួន)ដែល រថយន្តនេះម៉ាក ដេវូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E 9949 ធ្វើដំណើរពីជើងឆ្ពោះ ទៅទិសខាងត្បូង។
លុះមកដល់កន្លែងកើត ហេតុបានជែងគោយន្ត កន្រ្តៃមួយគ្រឿងនៅពីមុខ រួចរេចង្កូតធ្លាក់ផ្លូវ បុកចូលផ្ទះ ១ខ្នងដួលរាបដល់ដី ប៉ុន្តែពុំបង្កការរងរបួស ដល់មនុស្សនោះឡើយ ។
របាយការណ៍នគរ បាលដដែលបន្ត ទៀតថា ផ្ទះ ១ខ្នងដែលរងការខូច ខាតសង់អំពីឈើ (ផ្ទះទៀមជាប់ដី) ទំហំ ៦ម៉ែត្រ គុណនឹង ១៣ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្ដារហើយ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកផ្ទះខាងលើនេះ ភាគីរថយន្តនិងម្ចាស់ផ្ទះ កំពុងសម្របសម្រួលគ្នា ៕