បាត់ដំបង៖កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៣:៣០នាទី នៅចំណុចក្រុមទី០៦ ភូមិកំពង់ចម្លងលើ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង កំលាំងប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង
បានចុះប្រតិបត្តិការ បង្ក្រាបបានករណី រក្សាទុក និងជួញដូរនូវសារធាតុញៀន ។ ក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ មាក់មុត ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្រុមទី០៦ ភូមិកំពង់ចម្លងលើ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។
វត្ថុតាងសមត្ថកិច្ចចាប់យកបានរួមមានៈ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ១.៦៧ក្រាម (ទាំងសំបក) និងថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ០១គ្រាប់ ទម្ងន់ ០,១០ក្រាម ។ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ មាក់ មុត និងដោយមានការអនុញ្ញាតពីលោកនួន សាន ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កំលាំងសមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ចាប់ឃាត់ខ្លួនឃនសង្ស័យបានចំនួន ០១នាក់ទៀត កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅវេលាម៉ោង ១៤:៣០នាទី ។ ជនសង្ស័យឈ្មោះ ហែម មុន្នីនាថ ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅក្រុមទី០៦ ភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
វត្ថុតាងឆែកឆេរបានរួមមានៈ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ទម្ងន់ ៥.០១ក្រាម (ទាំងសំបក),ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ១៥២គ្រាប់ ទម្ងន់ ១៤,៦៣ក្រាម, ថ្នាំញៀនប្រភេទអ៊ុចស្តាស៊ី (MDMA) ចំនួន ៥៨គ្រាប់ ទម្ងន់ ២០,៣៤ក្រាម, ប្រាក់ចំនួន ៣០០ ០០០រៀល (សាមសិបម៉ឺនរៀល),ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់),ថង់សម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន ។
ជនសង្ស័យ និងវត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តរតាមនិតិវិធីច្បាប់៕(វ៉ាន់ម៉ាន់លី)