ចោរប្លន់ម្នាក់ នៅក្រុងសៀមរាប ក្រោយប្រើពូថៅ គំរាមយកខ្សែករនៅចំណុចមុខវត្តចកក្រុងសៀមរាប

ខេត្តសៀមរាប ៖ កម្លាំងនគរបាលក្រុងសៀមរាបនិងពលរដ្ខបានចាប់ខ្លួនជនសង្ស័យម្នាក់ ករណីប្លន់។
ការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៤ខែឧសភានេះចំណុចមុខវត្តចក ក្រុងសៀមរាប។
ជនសង្ស័យឈ្មោះ រ៉េត សារួម ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។

អធិការនគរបាលក្រុងសៀមរាបលោកវរសេនីយ៍ឯកណុប សារ៉ាក់ បានឲ្យដឹងថាជនសង្ស័យពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស(យកពូថៅគំរាមយកខ្សែករ)។
លោកវរសេនីយ៍ឯកណុប សារ៉ាក់ បានបញ្ជាក់ថាទៅថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២០ម៉ោង១៤និង២០នាទី ស្ថិតនៅរោងចាំចំការដាំឈូកក្នុងភូមិ ស្វាយព្រៃ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប ពេលជនរងគ្រោះឈ្មោះស៉ឹង ឡាំងគឿ ភេទ ស្រី អាយុ២០ឆ្នាំ កំពុងនៅនឹងរោងជាមួយប្អូនស្រីឈ្មោះ វ័រ រដ្ឋា អាយុ ១៩ឆ្នាំ ត្រូវជនសង្ស័យឈ្មោះខាងលើ ជិះម៉ូតូ០១គ្រឿង ម៉ាកសង់ស៊េរីចាស់មកឈប់ពីមុខរោងហើយដើរចូលសំដៅមកជនរងគ្រោះនិងប្អូនស្រី រួចជនសង្ស័យបានឃើញពូថៅរបស់ជនរងគ្រោះទុកនៅនឹងជណ្ដើរក៏ស្រាប់តែជនសង្ស័យយកមកកាន់នឹងដៃរួចគំរាមជនរងគ្រោះឲ្យដោះខ្សែករផ្លាទីនតំលៃ១៥០ដុល្លារពីករ តែដោយជនរងគ្រោះដោះយឺតជនសង្ស័យក៏កន្ត្រាក់ដាច់រួច ត្រូវប្អូនជនរងគ្រោះស្រែកឆោឡោថាចោរៗ ជនសង្ស័យរត់ឡើងជិះម៉ូតូត្រូវអ្នកជិតខាងឮ ជិះម៉ូតូដេញតាម ទៅទិសខាងជើងបានប្រហែល៣ គីឡូម៉ែត្រ ជនសង្ស័យភ័យ ក៏គប់ខ្សែករលួចបាននោះចោលតាម ផ្លូវបណ្ដាលឱ្យបាត់ ពេលជនសង្ស័យជិះដល់ត្រង់ចំណុចមុខវត្តចក ត្រូវបងប្អូនប្រជាពលរដ្ឋជិះតាមផ្លូវឃើញនាំគ្នាជួយឃាត់បានប្រគល់ឱ្យសមត្ថកិច្ច។

ជនសង្ស័យក៏ឆ្លើយសារភាពដូចបានរៀបរាប់ខាងលើផងដែរ។ជនសង្ស័យឃាត់ខ្លួននៅប៉ុស្ដិ៍នគរបាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ធ្វើការផ្ដន្ទាទោសតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *