ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្តធន់ធំកង់១០ ម៉ាកFUSO ស្លាកលេខចង្កូតស្ដាំ PP-1982 បុកម៉ូតូ Nex ជិះឌុបគ្នា២នាក់ បណ្ដាលឲ្យកិនបែកក្បាលស្លាប់ យ៉ាង អាណោចអាធ័ម ចំណែកមិត្តភ័ក្តរងរបួសបាក់ដៃម្ខាង ចំណែកឯតៃកុងរថយន្តបង្ក ចុះរត់គេចខ្លួនបាត់ នៅតាមផ្លូវជាតិលេខ៤១ ត្រង់ចំណុចជិតដល់រូបសំណាក លោក យាយ ម៉ៅ ខណៈពេលកំពុងជិះម៉ូតូឌុបគ្នា ធ្វេីដំណេីរទៅខេត្តកំពត។
ជនរងគ្រោះមានឈ្មោះ ពិន ស្រីព្រេជ អាយុ២០ឆ្នាំ ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ជាមួយមិត្តភ័ក្ត ប្រុសស្រី៥នាក់ទៀត ជិះម៉ូតូ៣គ្រឿង កាលពីម៉ោងជិត១០យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ធ្វេីអោយមិត្តភ័ក្ត បងប្អូន សាច់ញាតិ ជិតឆ្ងាយ មានការសោកស្ដាយយ៉ាងខ្លាំង ស្ទេីតែមិនគួរអោយជឿថា បែរជាស្លាប់ទាំងវ័យក្មេងយ៉ាង នេះទៅវិញ ។
សូមបញ្ជាក់ថា លេីរថយន្តបានបន្សល់ ប័ណ្ណបើកបរ ប្រភេទ(ខ-B) និង អត្តសញ្ញាណប័ណ្ណ មានឈ្មោះដូចគ្នា ដែលភ្ជាប់ជូនក្នុងរូបខាងលេី សូមសមត្ថកិច្ចតាមចាប់ជនបង្កមកផ្ដន្ទាទោសតាមច្បាប់ផងចុះ។
បច្ចុប្បន្នក្រោយពេលកេីតហេតុ សពរបស់យុវតីរងគ្រោះ កំពុងត្រូវបានក្រុមគ្រួសារ ដឹកយកមកចាត់ចែងតម្កល់ធ្វេីបុណ្យ តាមប្រពៃណី នៅនៅផ្ទះរបស់នាងផ្ទាល់ ស្ថិតនៅជិតវត្តចាស់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕