ឆេះផ្ទះពលរដ្ឋមួយខ្នងទាំងស្រុង និងមួយខ្នងទៀតអស់ជញ្ជាំងមួយចំហៀង នៅស្រុកអូរជ្រៅ

បន្ទាយមានជ័យ៖ផ្ទះប្រជាពលរដ្ឋ២ខ្នង ត្រូវបានអគ្គិសភ័យឆាបឆេះ មួយខ្នងឆេះអស់ទាំងស្រុង និងមួយខ្នងទៀតឆេះអស់មួយចំហៀង ខូចខាតទ្រព្យសម្បត្តិ៍រាប់ម៉ឺនដុល្លារ សមត្ថកិច្ចសន្និដ្ឋានថា ទុស្សេខ្សែភ្លើង ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ ២០២០ ក្នុងភូមិកូបតូច ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនរគបាលនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ផ្ទះ១ដែលឆេះទាំងស្រុង ធ្វើអំពីឈើប្រក់ស័ង្កសី មានទទឹង១២​ម៉ែត្រ បណ្តោយ១៥​ម៉ែត្រ ខូចខាត​ទ្រព្យសម្បត្តិ​រាប់​ម៉ឺន​ដុល្លា​រ ម្ចាស់ផ្ទះឈ្មោះ ខាំ ស៊ី​ង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ បន្ទុក​២​នាក់ ស្រី​១​នាក់។ ចំណែកផ្ទះដែលឆេះជញ្ជាំងអស់មួយចំហៀង ឈើលើ ថ្មក្រោម មានទទឹង១២ម៉ែត្រ និងបណ្តោយ១៥ម៉ែត្រ ម្ចាស់ផ្ទះ​ឈ្មោះ តាន់ សុភា​ន់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រួម​បន្ទុក​៥​នាក់ ស្រី​៣​នាក់។

ពេលកើតហេតុគឺភ្លើងបានឆាបឆេះផ្នែកខាងលើផ្ទះឈើប្រក់ស័ង្កសី ដោយមិនដឹងមូលហេតុ បន្ទាប់មកអ្នកជិតខាងជួយយកទ្រព្យសម្បត្តិ៍ចេញបានមួយចំនួនហើយក៏ជួយពន្លត់តែមិនឈ្នះអណ្តាតភ្លើង បន្ទាប់មករថយន្តអគ្គិសភ័យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រចាំការនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅអន្តរាគមន៍ពន្លត់ តែទោះយ៉ាងណា អគ្គិសភ័យបានឆេះផ្ទះពលរដ្ឋអស់មួយខ្នងទាំងស្រុង ហើយមួយខ្នងទៀតអស់ជញ្ជាំងមួយចំហៀង។ នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋាន​ថា ភ្លើង​ឆេះ​ដោយ​សារទុស្សេ​ខ្សែភ្លើង ហើយក៏មិនបានធ្វើឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ៕ (វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *