រដ្ឋបាលខេត្តបានណែនាំឲ្យអាជ្ញាធរ៩ក្រុង.ស្រុក និងកងកម្លាំងដែលឈរជើងតាមព្រំដែនត្រូវទប់ស្កាត់ពលរដ្ឋលួចឆ្លងដែនខុសច្បាប់

បន្ទាយមានជ័យ៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី១៩  ខែឧសភា  ឆ្នាំ ២០២០ នៅក្នុងសាលាខេត្តបន្ទាយមានជ័យ ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ ណែនាំដល់អាជ្ញាធរទាំង៩ក្រុង-ស្រុក  ត្រូវចុះអប់រំណែនាំដល់បងប្អូនពលរដ្ឋដែលចង់ទៅធ្វើការចំណាកស្រុកទៅក្រៅប្រទេសជិតខាងដើម្បីឲ្យពួកគាត់យល់ដឹងពីបញ្ហាដែលយើងកំពុងជួបប្រទះ ពិសេសប្រទេសជិតខាងយើងដូចជាប្រទេសដែលកំពុងតែប្រឈមនឹងការរាតត្បាតពីជំងឺកូវីដ-១៩។

ឯកឧត្តមបាន ដាក់ផែនការរឹតបន្តឹងឲ្យកម្លាំងតាមច្រកព្រំដែន ច្រករបៀងដែលមាននៅក្នុងខេត្ត  ដើម្បីទប់ស្កាត់ការលួចឆ្លងដែនរបស់ពលរដ្ឋទៅរកការងារធ្វើចេញទៅប្រទេសថៃដោយខុសច្បាប់ ដោយកន្លងមកពលរដ្ឋមួយចំនួនបានចាញ់បោកមេខ្យល់ យកពួកគាត់ទៅបោះចោលដេកដុបដេកព្រៃដោយប្រទេសជិតខាងក៏កំពុងរឹតបន្តឹងដូចគ្នាពីការរីករាលនៃជំងឺកូវីដ១៩។ ចំពោះបងប្អូនពលករដែលបានធ្វើការឆ្លងដែនដោយខុសច្បាប់ពេលចាប់បានត្រូវអប់រំណែនាំរួចត្រូវដាក់ឲ្យពួកគាត់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ដើម្បីធ្វើការពិនិត្យតាមដានមើលសុខភាព រកមើលជំងឺកូវីដ១៩ នៅក្នុងករណីមានការសង្ស័យ។

ទោះជាការព្យាបាលអ្នកជម្ងឺកូវីដ១៩(covid 19)ជាសះស្បើយអស់ពីកម្ពុជា តែរដ្ឋបាលខេត្តបន្ទាយមានជ័យបានសេចក្តីជូនដំណឹងឲ្យតាមបណ្តាលភាជនីយដ្ឋាននិងអាហារដ្ឋាន ត្រូវបន្តការប្រុងប្រយ័ត្នធ្វើអនាម័យរៀបចំអាល់កុលឬជែលសម្រាប់លាងដៃនៅច្រកទ្វារចេញចូល ត្រូវចាត់ចែងឲ្យបុគ្គលិកវាស់កំដៅដល់ភ្ញៀវមុន និងអនុញ្ញាតចូលក្នុងភោជនីយដ្ឋាន ត្រូវរក្សាគម្លាតសង្គមឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕(វ៉ាន់ម៉ាន់លី)

You might like

Leave a Reply

Your email address will not be published. Required fields are marked *