ខេត្តប៉ៃលិន៖កាលពី ព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២០ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បាន ធ្វើ ពិធីបិទវគ្គបណ្តុះបណ្តាល (កងកិត្តិយស) ក្រោម អធិបតីភាព លោក ឧត្ដមសេនីយ៍ ទោ សេង សុគន្ធ ស្នងការ នគរបាល ខេត្តប៉ៃលិន ដែល បាន បេីក វគ្គ កាល ពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២០ និង បញ្ចប់ ទៅ វិញ នៅ ថ្ងៃ ទី ១៩ ខែ ឧសភា ឆ្នាំ ២០២០នេះ ។ ក្នុងកម្មវិធី នេះមាន សមាសភាពចូលរួម លោកស្នងការរង លោកនាយការិយាល័យ លោកអធិការក្រុង-ស្រុក លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២១ ព្រមទាំងសិក្ខាកាមសរុបចំនួន 55នាក់ ។
កិច្ច កម្មវិធី បិទ វគ្គ បណ្ដុះបណ្ដាល កងកិត្តិយសនេះ លោក ឧត្ដមសេនីយ៍ ស្នងការ ក៏ បាន មាន ប្រសាសន៍ ណែនាំ បន្ថែម ដល់ គ្រូបង្គោល និង សិក្ខាកាម អោយ យក ចិត្ត ទុកដាក់ លេីជំនាញ របស់ ខ្លូន ជាពិសេស ត្រូវ មាន ការ រំលឹក មេរៀន យ៉ាង ហោចណាស់ ត្រីមាស មួយ លើក ទៅ មេរៀន រួច ។ ក្នុង នោះ លោក ឧត្ដមសេនីយ៍ ក៏ មិន ភ្លេច នូវ ការ ណែនាំ ទៅ ការ ការពារ ជំងឺ COVID-19 ដល់ កងកម្លាំង ទាំងអស់ ត្រូវ អនាម័យ លាងដៃ អោយ បាន ស្អាត គ្រប់ ពេល ជាមួយ សាប៊ូ អាល់កុល ឬ ជែល ក៏ដូចជា ការ ជូនពរ ដល់ កងកម្លាំង ទាំងអស់ អោយ ជួប តែ សេចក្ដី សុខ សុភមង្គល គ្រួសារ រកស៊ី ទទួល ទាន មាន បាន គ្រប់ ៗ គ្នា៕