ខេត្តបាត់ដំបង ៖ ពីថ្ងៃទី ១៨និងទី១៩ ខែ ឧសភា ឆ្នាំ ២០២០ អនុវត្តតាមមតិណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងនិងដោយបានការ សម្រប សម្រួលលេី នីតិវិធីពីលោក នួន សានព្រះរាជអាជ្ញាអមសាលា ដំបូង ខេត្តបាត់ដំបង រួមទាំងយោបល់ណែនាំជំ នាញ របស់លោក ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការ ងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍រួមស គឹមឡុង អធិការនគរ បាល ស្រុកមោងឫស្សី ដឹក នាំកម្លាំងផ្នែកជំនាញ ចូលរួមជាមួយមន្រ្តីនគរបាលប៉ុស្តិរដ្ឋបាលគារ ចុះប្រត្តិបត្តិការបង្រ្កាបករ ណី រក្សាទុកដោយខុស ច្បាប់ នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជា ក់ ស្តែង នៅចំណុចខ្នងអាងស្ថិតក្នុងក្រុមទី ០១ភូ មិ រាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបា ត់ដំ បង។
ក្នុងករណីនេះសមត្ថកិច្ចនគរបាលឃាត់ ខ្លួនជន សង្ស័យចំនួន០២នាក់គឺ៖
១-ឈ្មោះហុក ផានិត ភេទប្រុស អាយុ ១៨ ឆ្នាំ រស់ នៅភូមិប្រឡាយស្តៅ ឃុំតាលាស់ ស្រុកមោ ង ឫស្សី ខេត្តបាត់ដំបង។
២-ឈ្មោះរឹម វិរៈ ភេទប្រុស អាយុ ១៦ឆ្នាំនៅភូមិត្រស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ ដំប ង។
ក្នុងនោះសមត្ថកិច្ចនគរបាលដកហូតវត្ថុតាងរួមមាន៖១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចសថ្លាចំនួន០២កូនថង់មានទម្ងន់ ២៨,៩៩ក្រាមទាំងសំបក ដែលម្សៅក្រាមនេះ(សង្សយ័មាន សារធាតុ ញៀន)ប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICE ២-ទូរសព្ទ័ដៃចំនួន០២គ្រឿង ៣-ម៉ូតូចំនួន០១គ្រឿង។
ក្រោយពេលសាកសួរស្រាវជ្រាវ បច្ចុប្បន្នជន សង្ស័យនិងវត្ថុតាងនគរបាលស្រុកបានរៀបចំក សាងសំណុំរឿងបញ្ជូនមកការិយាល័យជំនា ញ ដើម្បីចាត់ការតាមច្បាប់៕(វ៉ាន់ម៉ាន់លី)