បៃលិន៖ កាលពី វេលាម៉ោង ១៨:៣០នាទី ថ្ងៃទី២១ ខែឧសភាឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូនៅលើផ្លូវជាតិលេខ៥៩នៅ ចំណុចផ្លូវបំបែកភ្នំកុយ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន បណ្តាលអោយខូចខាតម៉ូតូ ចំនួន ០១គ្រឿង កម្រិតធ្ងន់ និងស្លាប់មនុស្ស ០២នាក់។
ជនរងគ្រោះ ទាំង ពីរមានឈ្មោះ៖០១-ឈ្មោះ បារាំង ភេទប្រុស មុខរបរកសិករបើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ ប៉ៃលិន 1C-2420 (ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ) ។
០២-ឈ្មោះ អ៊ឹម ណែម ភេទប្រុស អាយុ ៥៣ឆ្នាំ បុខរបរ នគរបាលខេត្តប៉ៃលិន ជាអ្នករួម ដំណើរ បានស្លាប់នៅនឹងកន្លែងកើតហេតុ។ អ្នក ទាំងពីរ មាន ទីលំនៅ ក្នុង ភូមិស្រែអន្ទាក់ ឃុំ/ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ភាគីរថយន្តឈ្មោះ PATTANA PAIBUNWONG Mr. KOBCHAI ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិថៃ បើកបររថម៉ាក ISUZU ពាក់ផ្លាកលេខ THAILAND 91-0642 ។
មូលហេតុបណ្ដាលមកពីកត្តាមនុស្សបើកបររថយន្ត ហួស ល្បឿន កំណត់ ។ បច្ចុប្បន្នជនបង្ក និងរថយន្តត្រូវបានឃាត់ និងរក្សាទុក នៅ ការិយាល័យ ជំនាញ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល ខេត្តប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕