(ខេត្តកោះកុង)៖ វងផឹកស៊ីមួយក្រុមមានគ្នា៣នាក់ ស្រវឹងនិយាយគ្នាលែងស្តាប់ ក្លាយជាអំពើហឹង្សា បណ្តាលអោយបុរស ម្នាក់ត្រូវជនសង្ស័យ មានគ្នា៣នាក់ព្រួតវ៉ៃឡើង ទ្រមហេតុការណ៍នេះកើតឡើង កាលពីរំលងអាធ្រាត ឈានចូលថ្ងៃទី៦ខែ សីហាឆ្នាំ២០១៩វេលា ម៉ោង២និង៥០នាទីស្ថិត នៅចំណុចភូមិកោះ ស្តេចឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ទាំង៣នាក់ដែលកម្លាំង ជំនាញឃាត់ខ្លួនបាន ទី១ឈ្មោះ មាន ញឹន ភេទប្រុសអាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករទូកនេសាទ ដាក់លបក្តាម មានលំនៅ ភូមិស្រែពន្លួង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ទី២ឈ្មោះ ញឹម ប៊ុននិត ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានលំនៅ ភូមិសំរោងពេន ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និង ទី៣ឈ្មោះ អឿង ដែន ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ កម្មករទូកនេសាទ មានលំនៅ ភូមិគោកព្នៅ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ចំណែក ជនរងគ្រោះមាន ឈ្មោះ ម៉ូវ មួយ ភេទប្រុស អាយុ ៦៤ ឆ្នាំរស់នៅក្នុងភូមិ ឃុំកើតហេតខាងត្រូវ បានជនសង្ស័យបាន វ៉ៃបណ្តាលអោយរងបួស ធ្ងន់បែកមុខនិងបែកចិញ្ចើម ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅព្យាបាល នៅមណ្ឌលសុខ ភាពកោះស្តេច។
សមត្ថកិច្ចបានប្រាប់អោយ ដឹងបន្ថែមទៀតថា មូលហេតុដែលបង្ករអោយ មានអំពើហឹង្សាកើតឡើងគឺ ជនសង្ស័យមានគ្នា៣នាក់ បានផឹងស៊ីនៅផ្ទះជន រងគ្រោះរហូលដល់រំលង អាធ្រាតក៏ស្រវឹងជោគ ជាំនិងបានប្រកែកគ្នា ពីនេះពីនោះស្រាប់ ឈ្លោះគ្នាភ្លាមៗនោះ ក៏ត្រូវបានជនរងគ្រោះចូល ទៅឃាត់ស្រាប់តែង ជនសង្ស័យទាំង៣នាក់ បានវាយជនរងគ្រោះ បណ្តាលអោយរបួស ធ្ងន់តែម្តងទៅ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣ នាក់ ត្រូវបាន កម្លាំងជំនាញនៃអធិការ រដ្ឋាននគរបាល ស្រុកគីរីសាគរ ឃាត់ខ្លួន យកមកសាកសួរ និងកំពុងកសាងសំណុំ រឿងបញ្ជូនទៅកាន់ស្នង ការរដ្ឋាននគរបាល ខេត្តកោះកុងដើម្បី ចាត់ការតាមនិតិវិធីច្បាប់៕