ពលរដ្ឋខ្មែរប្រមាណជាង១០០នាក់ចាញ់បោកមេខ្យលនាំលួចឆ្លងដែនខុសច្បាប់ ត្រូវបានយោធាឈុតខ្មៅថៃចាប់និងបញ្ជូនវិញ

ខេត្តបាត់ដំបង៖ ពលរដ្ឋខ្មែរចំនួន១១០នាក់ចាញ់បោកមេខ្យលនាំលួចឆ្លងដែនខុសច្បាប់ ចូលទៅប្រទេសថៃដើម្បីរកការងារធ្វើខណៈប្រទេសថៃកំពុងមានការរឹតបន្តឹងតាមច្រករបៀង នៅតាមខ្សែបន្ទាត់ព្រំដែន រវាងកម្ពុជាថៃ នៅថ្ងៃទី២១ខែឧសភាឆ្នាំ២០២០ វេលាម៉ោង ១២:៣០នាទី។

យោងតាមរបាយការណ៍របស់ទាហានថៃឈុតខ្មៅលេខ១៣០២ដែលបានចាប់ពលករខ្មែរបញ្ជូនទៅវរសេនាធំលេខ១៣ ហើយបញ្ជូនពលករខ្មែរមកឲ្យកម្លាំងនគបាលប៉ុស្តិ៍ការពារព្រំដែនគោកគីឡូ១៣ នៃវរសេនាតូចការពារព្រំដែន៨១៧ ស្ថិតក្នុងភូមិគីឡូ១៣ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកអនុសេនីយ៍ឯក (កែវ ឌឿន) មេប៉ុស្តិ៍នគបាលការពារព្រំដែនគីឡូ១៣ បានឲ្យដឹងថា ក្រោយពីបានទទួលព័ត៍មានពីកម្លាំងយោធាឈុតខ្មៅថៃលោកបានរៀបចំកម្លាំងដើម្បីចូលទៅទទួលពលករខ្មែរដែលមានចំនួនសរុបទាំងអស់ ចំនួន១១០នាក់ ស្រី៤៥នាក់ក្មេង៤នាក់ស្រី២នាក់។ ក្រោយពីបានសាកសួររួចរាល់កម្លាំងនគបាលប៉ុស្តិគីឡូ១៣បានបញ្ជូនពលករខ្មែរខាងលើទៅកងឯកភាពរដ្ឋបាលស្រុកសំពៅលូនក្នុងវិទ្យាល័យសំពៅលូន ដើម្បីផ្តល់ឲ្យមន្ត្រីជំនាញចិត្តាឡីស័ក ធ្វើការត្រួតពិនិត្យសុខភាពជាមួយគ្នានេះដែរឯកឧត្តម (ហឿង សុគន្ធ )អភិបាលរងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រីពុំ ចាន់ ស្នងការរងនគរបាលខេត្តបាត់ដំបង លោកមេបញ្ជាការរងសឹករងខេត្តបាត់ដំបង និងមានការចូលរួម អភិបាលរងស្រុក ការិយាល័យជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ ក្នុងស្រុក គ្រប់ស្ថាប័នបានធ្វើការអប់រំណែនាំដល់ពលករខ្មែរទាំង១១០នាក់ អំពីផលប៉ះពាល់ នៃការលួចឆ្លងដែនដោយខុសច្បាប់។

បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងតែធ្វើការទប់ស្កាត់ប្រជាពលរដ្ឋ មិនឲ្យឆ្លងដែន ចូលទៅប្រទេសនានាទៀត ដែលនៅជាប់ព្រំប្រទល់ ក្នុងគោលបំណងបង្ការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩និងឲ្យពួកគាត់ រង់ចាំរាជរដ្ឋាភិបាលថៃ បើកច្រកចេញចូល ចាំពួកគាត់នាំគ្នាចូលទៅ  ក្រោយពេលធ្វើការអប់រំរួច បានឲ្យពួកគាត់ វិលត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួន៕(ដោយ សឿន វ៉ានម៉ាន់់លី)

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *